ក្ដៅៗ ! ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ ធ្វើ​កា​របំភ្លឺជូនសាធារណៈជន​ហើយ ករណី​ឃាត់​រឺម៉កដឹកអុស

ក្នុង​នាមស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ សូមធ្វើ​កា​របំភ្លឺជូនសាធារណៈជន​ ជនរួមជាតិទាំងអស់​មេត្តា​ជ្រាប​ ÷ ពេលថ្មីៗនេះ​មាន​ Profile ឈ្មោះ​តោះទិញ​ សុខភាព​ និងសម្រស់​ បាន​ធ្វើ​ការ​ Share ពី​ Profile VKH Share សរសេរ​ខ្លឹមសារ​ថា​”ហួសចិត្ត​ណាស់​គ្រាន់​តែ​រេីសអុសងាប់​យក ទៅដុតដាំបាយសោះចាប់ដែរ​ ដោយភ្ជាប់រូបភា​ព​😢😢 និងមានដាក់រូបនគរបាលចរាចរណ៍ឈរជា​មួយរឺម៉កដឹកអុសមានបុរសម្នាក់អង្គុយលេី​គំនរ​អុ​ស​។



ស្នងការ​នគរបាល​ខេត្ត​ សូមបញ្ជាក់​ថាសកម្មភាព​នេះគឺសមត្ថកិច្ចនគរបាល​ចរាចរណ៍​ស្រុក​សំរោង​ទង​បានធ្វើ​ការ​បក​ស្រាយ​និងបំភ្លឺជូន​សាធារណៈ​ជនម្ដងជាពីរដងរួចមកហេីយ​ ករណី​ឃាត់​រឺម៉កដឹកអុសដែលមានបុរសម្នាក់នៅភូមិឆក់ឈេីនាង​ ឃុំម្កាក់​ ស្រុក​អង្គស្នូល​ ខេត្ត​កណ្ដា​ល​ ជិះលេីគំនរអុ​ស​ដ៏ខ្ពស់​ហេីយត្រូវបាននគរបាល​ហៅធ្វេីការអប់រំណែ​នាំអំពីសុវត្ថិភាព​ផ្ទាល់​ខ្លួន​ក្នុង​ការប្រថុយ​ជីវិ​ត​ជិះនៅលេីគំនរអុសបែបនេះ​ ព្រោះ​អាចបណ្ដា​ល​ឲ្យរងគ្រោះបាត់បង់អាយុជី​វិ​តបានគ្រប់ពេល​ ករណី​ជួបគ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​។



ស្រាប់តែមានអ្នកលេងបណ្ដាញ​សង្គមមួយចំនួនតូច​ជាអ្នកខិលខូចបានយករូបភា​ពពីក្នុង​ page p​olice kompongspeu ទៅ​បង្ហោះដោយប្រេីខ្លឹមសារផ្ទុយពីការពិតធ្វេីឲ្យមហាជន​និងសាធារ​ណៈជន​មានការយល់​ច្រឡំ​ថានគរបាល​ប្រតិបត្ដិការបង្រ្កាបរឺម៉កដឹកអុស​ទៅ​វិញ​។

សូមបងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ពិចារណា​និងគួរតែ​ផ្ដល់យោបល់​វិញផង​ ថាករណី​អញ្ចឹង​តេីវានិងអា​ច​មានផលវិបាកអ្វីខ្លះនៅពេលជួបបញ្ហាដោយចៃ​ដន្យ​កេីតឡេីង​កំឡុងពេលបេីកបរ​🙏🙏▪️សំណូមពរ​សូមឲ្យ​អ្នកលេងប​ណ្ដាញសង្គម​ faceboo​k ដែ​លកំពុងតែប្រព្រឹ​ត្ដធ្វេីនូវទង្វេីកែព័ត៌មាន​ប្រាសចាក​ពីការពិត​ សូមបញ្ឍប់នូវសកម្មភា ពបែបនេះ​ រួមគ្នា​ដើម្បី​កំពង់ស្ពឺ​ រួមគ្នា​ដើម្បី​សុវត្ថិភាព​កាត់បន្ថយ​គ្រោះថ្នាក់​ផ្សេងៗ​​ រួមគ្នា​ដើម្បី​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​៕

%d bloggers like this: