(មានវីដេអូ) ជួយស៊ែរបន្តផង ! ប្រុងប្រយ័ត្នម្សៅទឹកដោះក្លែងក្លាយកំពុងចរាចរណ៍នៅលើទីផ្សារអាចបណ្តាលអោយក្មេងស្លាប់បាន

បើតាមការរៀបរាប់របស់ម្ដាយទារក បានឲ្យដឹងថា នៅពេលដែលប្ដូរកន្ទបរបស់កូន ក៏ប្រទះឃើញកូនរាកឈាមតែម្ដង។ កំដៅរបស់កូនក៏ឡើងដល់ជាង ៣៩អង្សាសេ ហើយគាត់បានបញ្ចុកថ្នាំគ្រុនឲ្យគេ។ បន្ទាប់មក គាត់ក៏បញ្ចូនកូនទៅកាន់មន្ទីរពេទ្យ រីឯគ្រូពេទ្យបង្ហាញក្ដីបារម្ភថា ទារកអាចនឹងមានបញ្ហាពោះវៀន ទើបបណ្ដាលឲ្យរាកឈាមដូច្នេះ។

ក្រោយមកទើបស្រ្តីជាម្តាយប្រាប់គ្រូពេទ្យថា បានឲ្យកូនបៅម្សៅទឹកដោះគោម៉ាក Enfalac ដែលកំពុងល្បីថាមានប្រភេទក្លែងក្លាយនៅប្រទេសម៉ាឡេស៊ី។ ពេលនេះ អាជ្ញាធរកំពុងវិភាគលើម្សៅទឹកដោះគោនោះហើយ ប្រសិនបើរកឃើញថាក្លែងក្លាយពិតមែន នឹងមានការដាក់ទោសធ្ងន់ លើអ្នកចែកចាយមិនខាន។ ចំណែកទារក សំណាងល្អ កំពុងតែស្ថិតក្នុងដំណើរកាលជាសះស្បើយហើយ៕ រឿងរ៉ាវនេះបានកើតឡើងនៅប្រទេសម៉ាឡេស៊ី ប៉ុន្ដែបងប្អូនខ្មែរយើងក៏សូមមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ!




%d bloggers like this: