រន្ធត់ណាស់ ! គ្រោះថ្នាក់ចរាចរណ៍មួយនៅលេីផ្លូវជាតិលេខ​ 4 ​រវាង​រថយន្ត​3គ្រឿង​បុកប៉ះគ្នា ចំណែកមនុស្សរងរបួស២នាក់…

ស្រុកកំពង់សីលា-របាយការណ៍បឋម​ពីកងរាជអាវុធហត្ថអោយដឹងថា នៅវេលាម៉ោង​ ជាង10កន្លះព្រឹក ថ្ងៃ​ទី​ 14​ ខែ​កក្កដា​ ឆ្នាំ​2019 ។ មានគ្រោះថ្នាក់ចរាចរណ៍មួយករណីលេីផ្លូវជាតិលេខ​ 4​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ​ 137-138​ ក្នុង​ភូមិ​/ឃុំចំការហ្លួង​ ស្រុក​កំពង់សីលា​ ខេត្តព្រះសីហនុ​ រវាង​រថយន្ត​3គ្រឿង​បុកប៉ះគ្នា ។

​ដែលតាមរបាយការបញ្ជាក់ថា បង្កដោយរថយន្តកុងទីន័រ​ ម៉ាក​ FUSO ក្បាល​ព៌ណ​ត្រួយចេក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3E-3083 មាន​ទិសដៅ​ពីខេត្តព្រះសីហនុ​ទៅភ្នំពេញ​ ដល់ចំណុចកេីតហេតុ​ បាន​បុក​រថយន្ត​ 2គ្រឿង​ មាន​ទិសដៅ​បញ្ច្រាស់ទិសគ្នា បណ្តាលអោយខូច​ខាត​រថយន្ត​ ចំនួន៣គ្រឿង​ និងមានមនុស្ស២នាក់រងរបួស ប៉ុន្តែមិនធ្ងន់ធ្ងរទេ ។ ក្រោយកើតហេតុសមត្ថកិច្ចអះអាងថាអ្នកបេីកបររថយន្ត​បង្កបានចុះរត់គេចបាត់៕

%d bloggers like this: