ជួយស៊ែរជាបន្ទាន់បងប្អូន ! ពេលនេះរដ្ឋមន្រ្តីក្រសួងកសិកម្មបានប្រកាសថា មិនត្រឹមតែសាច់ជ្រូកវៀតណាមទេ ដែលអាចចំលងជម្ងឺប៉េស្តជ្រូកអាហ្វិក តែសាច់ក្រក់ក៏អាចចំលងជម្ងឺនេះដែរ…

រដ្ឋមន្រ្តីក្រសួងកសិកម្មបានណែនាំ ជាថ្មីទៀតឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាត់វិធានការទប់ស្កាត់និង បង្រ្កាបឱ្យទាន់ពេលវេលាចំពោះ ការនាំចូលសត្វនិងសាច់សត្វជាពិសេស ការនាំចូលជ្រូកដោយបារម្ភពីការរីករាលដាលជំងឺប៉េស្តជ្រូកអាហ្រ្វិក។

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូក សរុបការងារឆ្នាំ២០១៨-២០១៩ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០១៩-២០២០ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែ មីនា កន្លងទៅរដ្ឋមន្រ្តីក្រសួងកសិកម្ម លោកវេង សាខុន ជំរុញដល់មន្ទីរពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ ថ្នាក់ត្រូវសហការគ្នា ចាត់វិធាន ការទប់ស្កាត់ និងបង្រ្កាបឱ្យទាន់ ពេលវេលានូវការ នាំចូលសត្វនិងសាច់ សត្វខុសច្បាប់ពីវៀតណាម ជាពិសេសគឺផលិតផលសាច់ជ្រូក។

លោកថាវិធានការនេះធ្វើឡើង ដោយសារតែជំងឺ ប៉េស្តជ្រូកអាហ្វ្រិកបាននឹងកំពុងផ្ទុះនៅប្រទេសវៀតណាម។ លោក វេង សាខុន ត្រូវបានស្រង់សំដីបន្តទៀតថា៖ «នៅពេលដែលមានការ នាំចូលសាច់ក្រក ពីខាងក្រៅមក គឺយើងត្រូវចាប់ដុតកម្ទេចចោលតែម្តង ព្រោះមេរោគនេះវាអាចរស់បាន យូរជា ង១០០ថ្ងៃ ហើយប្រសិនបើយើងក្លាស្សេ វាអាចរស់រហូតដល់១០០០ថ្ងៃ ហើយនេះជាចំណុចមួយដ៏រសើប ដែលបានជះឥទ្ធិពលដល់សេដ្ឋកិច្ចរបស់កម្ពុជា»។
ប្រធានសមាគម អ្នកចិញ្ចឹមសត្វ លោក ស្រ៊ុន ពៅ នៅតែមាន ការព្រួយបារម្ភនិងទទូចឲ្យមន្ត្រីតាមព្រំដែនជួយពង្រឹងទប់ស្កាត់ឲ្យខ្លាំងក្លាបន្ថែមលើគ ម្រោងចុះផ្សព្វផ្សាយបញ្ហានេះជាមួយកសិករបន្តទៀត។

លោក ស៊្រុន ពៅ មាន ប្រសាសន៍បន្តថា៖ «ការព្រួយបារម្ភហ្នឹងវាមានច្រើនណាស់! មិនត្រឹមតែសាច់ក្រកទេ Hot dog ដែលការនាំចូលពីវៀតណាមហ្នឹង វាមានច្រើន។ ដូច្នេះពេលដែលជ្រូក មានបញ្ហាគឺគាត់ ធ្វើទៅជាសាច់ក្រកយើងមើលអត់ដឹង។ សំខាន់បំផុតមានតែកសិករការពារក សិដ្ឋានរៀងៗខ្លួន កុំនាំយកអ្វីដែលលក់នៅ ផ្សារដែលមិនប្រក្រតី ដូចជាទឹកសម្លរយកមកឲ្យជ្រូកប្រើគឺគួរតែផ្អាក!»។

SONY DSC

ទីប្រឹក្សាឯករាជ្យផ្នែកកសិកម្ម លោក សម វិទូ យល់ថាការក្រើនរំលឹក នេះគឺជា ការល្អសម្រាប់ជាការដាស់ តឿនដល់មន្ត្រីទាំងអស់ដែលអនុវត្តច្បាប់ ឲ្យគោរពច្បាប់ និងព្យាយាមធ្វើយ៉ាងណា កុំឲ្យនាំចូលផលិតផលទាំងនេះ ចូលស្រុកខ្មែរធ្វើឲ្យប៉ះពាល់ខ្លាំង ជាងគេដល់អ្នកចិញ្ចឹមជ្រូក។

លោក សម វិទូ មានប្រសាសន៍ថា ៖«ជាទូទៅប្រសិនបើ យើងអត់ទប់ស្កាត់ទេ វាអាចនឹងរាលដាល! ហើយអ្នកខាតបង់ធំជាងគេ គឺអ្នកចិញ្ចឹមជ្រូក នៅប្រទេសកម្ពុជាយើង ដែលយើងឃើញមានការពិបាកក្នុងប្រកួតប្រជែងតម្លៃទីផ្សារមួយសារហើយ ប៉ុន្តែមួយទៀតយើងមាន ការផ្ទុះរោគនេះបន្ថែម ទៀតហ្នឹងវា ធ្វើឲ្យយើងកាន់តែខាតបង់ធំ មែនទែន!»។

យោងតាមសារព័ត៌មានវៀតណាម VN Express ឲ្យដឹងថា ប្រទេសមួយចំនួនកំពុង ហាមឃាត់ការនាំ ចូលសាច់ជ្រូកពីវៀតណាម។ ស្ត្រីជនជា តិវៀតណាមម្នាក់ត្រូវបានពិន័យ ជាប្រាក់ចំនួន ៦៥០ ០ដុល្លារ សម្រាប់ការនាំយក សាច់ជ្រូកចូលទៅក្នុងព្រលាន យន្តហោះ Tai chung នៅកោះតៃ វ៉ាន់កាលពី ថ្ងៃទី២៧ ខែកុម្ភៈកន្លងទៅ។ ក្រៅពីនេះ ប្រទេសជប៉ុន អូស្ត្រាលី អារ៉ា ប់រួមអេ មីរ៉ាត់ អង់គ្លេស និង សហរដ្ឋអាមេរិក ក៏ហាមការនាំចូល ផ លិតផល សាច់ជ្រូកពីវៀតណាមផងដែរ៕

%d bloggers like this: