ជនសង្ស័យម្នាក់! បានធ្វើសកម្មភាពកាច់ករម៉ូតូបានសម្រេចនៅពោធិ៍សែនជ័យ រួចយកមកផ្លុងចោលនៅខណ្ឌឬស្សីកែវ ហើយគេចខ្លួនបាត់ សំណាងហើយដែលម្ចាស់ម៉ូតូបានភ្ជាប់…

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពកាច់ករម៉ូតូនៅមុខបន្ទប់ជួលក្បែរផ្លូវ២០០៤ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ បានសម្រេច តែម្ចាស់ម៉ូតូបានភ្ជាប់ប្រព័ន្ធPGSតាមរកឃើញវិញនៅខណ្ឌឬស្សីកែវ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីវេលាម៉ោង១ និង៤០នាទីរសៀល ត្រូវនិងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ។

នារីរងគ្រោះម្ចាស់ម៉ូតូមានឈ្មោះ វឿន ស្រីវិន ភេទស្រីអាយុ២០ឆ្នំា ស្នាក់នៅភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមសម្ដីម្ចាស់ម៉ូតូបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានយកម៉ូតូម៉ាកគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HR-3586 មកទុកឯមុខបន្ទប់ជួល មួយសន្ទុះក្រោយមក មកមើលម៉ូតូក៏មិនឃើញម៉ូតូរបស់ខ្លួនហើយក៏មានការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចជួយអន្តរាគមន៍ ដោយសារម៉ូតូបានភ្ជាប់ប្រព័ន្ធGPS ធ្វើការឆែកតាមរកស្រាប់ឃើញGPSលោតជាសញ្ញានៅជាប់ស្រះទឹកមួយកន្លែងសិត្ថក្នុងភូមិពោធិ៍កំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំជនរងគ្រោះជាម្ចាស់ម៉ូតូមកប៉ុស្ដិ៍នគរបាលស្វាយប៉ាក ធ្វើកំណត់ហេតុរួចប្រគល់ម៉ូតូឲ្យជនរងគ្រោះវិញ។ ហើយសមត្ថកិច្ចបានប្រាប់ឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល កាកាប១វិញ ព្រោះរឿងហេតុកើតនៅទឹកដីនោះ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

%d bloggers like this: