អនិច្ចាណាស់ ! អគ្គីភ័យឆេះផ្ទះ ឆក់យកជីវិតប្រពន្ធ ឯប្តីរងរបួសធ្ងន់ខណៈកំពុងគេងលង់លក់ក្នុងបន្ទប់ជាមួយគ្នា……

ករណីដ៏រន្ធត់នេះ កេីតហេតុ​ នៅថ្ងៃ​ អាទិត្យ​ ១៣កេីត ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ២៤៦៣​ គ.ស​ ២០១៩​ ត្រូវនិងថ្ងៃទី​ ១៤/០៧/២០១៩​ វេលាម៉ោង​ ០២និង៤០នាទី​ នៅចំនុចផ្ទះ​ ឈ្មោះ​ វ៉េង​ វិរះ​ ភេទ​ប្រុស អាយុ ៣០ឆ្នាំ​ នៅភូមិពោធិក្រោម​ ឃុំត្រេីយស្លា​ ស្រុកស្អាង ខេត្តកណ្តាល។ សំភារះ​ខូចខាត និងបាត់បង់រួមមាន៖ ផ្ទះចំនួន ០១ខ្នង​ ទំហ៊ំ ០៩ម៉ែត្រ ទទឹង៥ម៉ែត្រ​ ធ្វេីពីថ្ម ប្រក់ស័ង្កសី ខូចខាត ៥០%​ ពួក​ ខ្នេីយ​ ខោអាវ​ ទូដាក់ខោអាវ ។ ជនរងគ្រោះ ២នាក់ ប្តីប្រពន្ធ៖ ១​- ឈ្មោះ​ ហាន​ ស្រីមុំ​ ភេទស្រី​ អាយុ៣៣ឆ្នាំ​ (​ ស្លាប់នៅកន្លែងកេីតហេតុ)ជាប្រពន្ធ ។ ២​- ឈ្មោះ​ វ៉េង​ វិរះ​ ភេទប្រុស​ អាយុ៣០ឆ្នាំ ជាប្តី (រងរបួសធ្ងន់)​ ។

អ្នកទាំងពីរ រស់នៅភូមិពោធិក្រោម​ ឃុំត្រេីយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល​ ។ JR នៅមុនពេលកេីតហេតុ ប្តីប្រពន្ធ ទាំង២នាក់ បានដេកនៅក្នុងបន្ទប់​ ឡៅតឿ​ ក្នុងផ្ទះដូចរាល់ដង។ លុះដល់ម៉ោងកេីតហេតុ​ស្រាប់តែមានភ្លេីង​ឆាបឆេះក្នុងបន្ទប់​កន្លែងដេកបណ្តាលអោយឈ្មោះ​ ហានស្រីមុំ​ (ស្លាប់)នៅក្នុងបន្ទប់ និងឈ្មោះ​ វ៉េង​ វិរះ រងរបួសធ្ងន់​ បញ្ជូនទៅមន្ទីពេទ្យភ្នំពេញ។ នៅក្នុងហេតុការណ៏នេះ មានប្រជាពលរដ្ធដែលរស់នៅជិតខាង បាននាំគ្នាមកជួយពន្លត់ភ្លេីងដែលកំពុងឆេះនោះបានរលត់ទៅវិញ។



%d bloggers like this: