ជួយស៊ែរស្វែងរកនាងផង ! នារីម្នាក់បានបាត់ខ្លួនដោយមានជម្ងឺផ្លូវចិត្តនិងសតិមិនប្រក្រតី….

កាលពីម្សិលមិញមានគណនីយហ្វេសប៊ុកព្រះសង្ឃមួយអង្គដែលមានព្រះនាម៖ Vakhin Sorn បានប្រកាសស្វែងរកប្អូនស្រីដែលបានបាត់ខ្លួនព្រមទាំងបានសរសេររៀបរាបថា៖ ខ្ញុំព្រះករុណាអាត្មាភាពព្រះនាម សន វ៉ាឃីន បានបាត់ប្អូនស្រីឈ្មោះ សន យឿន អាយុ ២៦ឆ្នាំ ដែលកំពុងមានជំងឹផ្លូវចិត្តមានសតិមិនប្រក្រតី។

គាត់បានបាត់ខ្លួននៅម៉ោង ១០:៣៥ នាទីព្រឹក ថ្ងៃសុក្រ ទី១២ ខែ កក្កដា ឆ្នាំ ២០១៩ នៅខាងលិចវត្តមហាមន្ត្រី សង្កាត់ អូរឡាំពិក ខណ្ឌ ចំការមន រាជធានីភ្នំពេញ។ បើមានញាតិញោមណា ឬព្រះគុណម្ចាស់អង្គណា បានជួបប្រទះ សូមជួយផ្ដល់ដំណឹងដល់រូបខ្ញុំផង។ សូមជួយផ្ដល់ដំណឹងតាមលេខទូរស័ព្ទៈ 015 753 590/099 955 895។ សូមអរព្រះគុណនិងអរគុណទុកជាមុន!!!!

%d bloggers like this: