ជួយស៊ែរបន្តផង ! ប្រសិនឧស្សាហ៍ឈាមច្រមុះ ឬអាឡាក់ហ្ស៊ីច្រមុះព្យាបាលយូរហើយមិនជាអាចសាកប្រើវិធីនេះវិញ

រុក្ខជាតិ៖ ស្លឹកម្រះព្រៅ។ ម្រះព្រៅគឺជាដើមរុក្ខជាតិមួយប្រភេទមានស្លឹកពណ៌បៃតងខៀវស្រងាត់ ដែលប្រជាពលរដ្ឋកម្ពុជាភាគច្រើនតែងតែប្រើវាធ្វើជាគ្រឿងផ្សំមុខម្ហូបដ៏ឆ្ងុយឆ្ងាញ់។ ស្លឹកម្រះព្រៅ មិនត្រឹមតែជាគ្រឿងផ្សំមុខម្ហូបដ៏គួរឱ្យចង់ទទួលទានប៉ុណ្ណោះទេស្លឹកម្រះព្រៅក៏ជាឱសថធម្មជាតិដ៏ស័ក្តសិទ្ធិផងដែរក្នុងការព្យាបាលជំងឺផ្សេងៗ។
សូមបងប្អូនឈប់កើតទុក្ខទៀតទៅ ឱសថខាងក្រោមអាចជួយព្យាបាលរោគដុះសាច់ច្រមុះអាលាក់ហ្ស៊ីច្រមុះឧស្សាហ៍ឈាមច្រមុះបាន។ សូមជួយចែករំលែកបន្តដើម្បីឱ្យអ្នកជំងឺនេះបានដឹងផង។ រោគសញ្ញា​នៃ​ការ​ដុះសាច់ច្រមុះ​រួមមាន ៖ -​ ​ការស្ទះ​ច្រមុះ ​តឹង​ច្រមុះ​ ​កណា្ដ​ស់…..
-​ ​មាន​ដុំ​សាច់​រាង​តំណក់ទឹក​នៅ​បំពង់ក -​ ​ហៀរ​សំបោរ -​ ​ឈឺ​មុខ​ -​ ​ថយ​ចុះ​សមត្ថភាព​ក្នុងការ​ស្រង់ក្លិន​
-​ ​បាត់បង់​ការដឹង​ក្លិន​ -​ ​បាត់បង់​ការដឹង​រស​ជាតិ -​ ​រមាស់​នៅ​ជុំវិញ​ភ្នែក -​ ​ការឆ្លង​មេរោគ​រ៉ាំរ៉ៃ​នៅ​ក្នុង​ច្រមុះ​។



វិធីធ្វើ៖ -យកស្លឹកម្រះព្រៅមកច្របាច់ឈ្លីឲ្យម៉ត់។ វិធីប្រើនិងព្យាបាល៖ -យកទឹកវាបន្តក់ចូលច្រមុះម្ខាង១ដំណក់ឬបុកនៅក្នុងផ្តឹលយកសំឡីត្បាល់ត្រចៀកច្រលក់មកលាបក្នុងច្រមុះ -សំរាប់អ្នករលាកធ្ងន់ធ្ងរធ្វើ១ថ្ងៃ2ដងពេលព្រឹកនិងមុនពេលចូលគេងយប់។



**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត ក្រៅពីជាឱសថព្យាបាលរោគដុះសាច់ច្រមុះអាលាក់ហ្ស៊ីច្រមុះឧស្សាហ៍ឈាមច្រមុះហើយម្រះព្រៅក៏អាចព្យាបាលជំងឺបានជាច្រើនមុខព្យាបាលឈឺចុកចាប់ជង្គង់សត្វល្អិតទិច ឬខាំ ក្អក និងឈឺបំពងកគ្រួសក្នុងតម្រងនោមបញ្ចុះជាតិស្ករក្នុងឈាម លើសឈាម!សូមជួយចែករំលែកបន្តជាចំណេះដឹង!


ជួយព្យាបាលគ្រួសក្នុងតម្រងនោម -កិនស្លឹកម្រះព្រៅមួយក្ដាប់ -លាយជាមួយទឹកឃ្មុំមួយពែង -ទទួលទានជារៀងរាល់ថ្ងៃ ទទួលទានអោយបានទៀងទាត់រយៈពេល ៦ខែនឹងជួយរំលាយដុំក្រួសក្នុងតំរងនោម។




%d bloggers like this: