ជួយស៊ែរបន្តផង ! កុមារា កុមារី ០២នាក់ បានស្លាប់ដោយ សារពុលអាហារ……

កាលពីវេលាម៉ោង ០៧:០០នាទី ថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០១៩ នៅចំណុច ក្នុងបរិវេន វត្តអម្ពវ័នហៅវត្តក្ដុលកណ្ដាល ស្ថិតនៅភូមិក្ដុលកណ្ដាល ឃុំទ្រា ស្រុកក្រូច ឆ្មារ ខេត្តត្បូងឃ្មុំ។
ក្រោយពីយាយឈ្មោះ យា ភាន អាយុ៦១ឆ្នាំ រស់នៅភូមិក្តុលលេី ឃុំទ្រា.ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បាននាំចៅបង្កេីត ប្រុសស្រីបានហូបបបរលាយជា មួយមីកញ្ចប់រូបខ្លាឃ្មុំ ប្រហិត ព្រម ទាំងតែគុជ។


នៅពេលអ្នកពីរនាក់បងប្អូនកំពង់លេងលេីពោងស្រាប់តែឈ្មោះ ណាង យូចាង មានអាការៈ ស្លេកស្លាំងខ្មៅបបូរមាត់ដេកលេីពោង ហេីយភ្លាមត្រូវបានជីតាបង្កេីតយកទៅសង្គ្រោះនៅមន្ទីរពេទ្យតែត្រូវបានស្លាប់នៅតាមផ្លូវតាមការពិនិត្យ របស់អាជ្ញាធរសមត្ថកិច្ច និងគ្រូពេទ្យបានសន្និដ្ឋានថាជនរងគ្រោះអាចស្លាប់ដោយ មូលហេតុស្លាក់អាហារ ។
បច្ចុប្បន្នជនរងគ្រោះបានប្រគល់អោយឪពុកម្តាយក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី៕ ប្រភព៖ វីអេសអិនញូស៍ – VSN News


%d bloggers like this: