ជួយស៊ែររកសាច់ញាតិគាត់ផង ! បុរសម្នាក់គាំងបេះដូងដួលស្លាប់នៅចំណតរថយន្តមហោស្រពចាស់….

ក្រុងព្រះសីហនុ៖ បុរសម្នាក់ដែលដួលស្លាប់នៅ ចំណតរថយន្តមហោស្រពចាស់ កាលពីម៉ោងជាង៨ព្រឹកថ្ងៃទី ១៣ កក្កដា ២០១៩ ។ ត្រូវបានសមត្ថកិច្ចផ្នែកកោសល្យវិច្ចយ័ពិនិត្យរួចនិងបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង(ខ្យល់គ)។


សមត្ថកិច្ចប្រាប់ថា ៖ បុរសរូបនេះមានឈ្មោះក្នុងអត្តសញ្ញាណបណ្ណ័ ឈ្មោះស៊ុម រ៉េត កើតឆ្នាំ១៩៦៧ នៅភូមិព្នៅ ឃុំព្នៅទី១ ស្រុកសុីធរកណ្តាលខេត្តព្រៃវែង។ មុនពេលកើតហេតុ ជនរងគ្រោះដែលមានសម្ភារៈជាប់ខ្លួនផង ទំនងជាចង់រករថយន្តឈ្នួលជិះ ប៉ុន្តែក៍កើតអាការៈដួលនិងក្រោយមកបានស្លាប់។ សាកសពត្រូវបានក្រុមសង្គ្រោះដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំគ្រួសារមកទទួលយក៕

%d bloggers like this: