សូមពុកម៉ែមាមីងបងប្អូនមេត្តា! បើកបរដោយប្រុងប្រយត្ន័គ្រប់វិនាទី ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់លើផ្លូវជាតិលេខ៧ រវាងរថយន្ត ម៉ាកហ៊ីយុនដាយ និងម៉ាកឡិចស៊ីសRX300…

ខេត្តត្បូងឃ្មុំ៖ថ្ងៃសុក្រ ១១កើត ខែ អាសាឍឆ្នាំកុរឯកស័ក ព-ស ២៥៦៣ត្រូវនឹងថ្ងៃទី១២ ខែកក្តដាឆ្នាំ ២០១៩វេលាម៉ោង២១:៤០នាទី មានករណីគ្រោះ ថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៧ចន្លោះបង្គោលគីឡូម៉ែត្រ ១៤០. ១៤១ ចំណុចមុខអាហារដ្ឋានម្លប់សូដា ស្ថិត នៅភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

រវាងរថយន្ត ម៉ាកហ៊ីយុនដាយ ពណ៌ ស ពាក់ផ្លាកលេខកំពង់ចាម 3A-2535 អ្នក បើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់)បង្កជាមួយរថយន្តម៉ាកឡិចស៊ីសRX300 ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2B-5789 បើកបរដោយឈ្មោះហេង ផល្លា ភេទប្រុស អាយុ៤៥ឆ្នាំជាតិខ្មែរនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម (របួសស្រាល) បានដឹកមនុស្សចំនួន០៤នាក់:

ឈ្មោះប្រាង្គ សុវណ្ណរដ្ឋា អាយុ៣៥ឆ្នាំជាតិខ្មែរ (របួសស្រាល)ជាប្រពន្ធនិងកូនបង្កើត០៣ នាក់ ១.ឈ្មោះកាន់ ភិរះយុទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ (របួស ធ្ងន់)២.ឈ្មោះកាន ភិរះនុត ភេទស្រី អាយុ១២ឆ្នាំជាតិខ្មែរ (របួសធ្ងន់) ៣.ឈ្មោះកាន់ សិរីលីហ្សា ភេទស្រី អាយុ ០៧ឆ្នាំជាតិខ្មែរ (របួស ស្រាល)។

%d bloggers like this: