ពិតជាអាសូរណាស់ ! និស្សិតម្នាក់ទទួលមរណៈភាពទាំងវ័យក្មេងដោយសារតែជំងឺគ្រុនឈាមធ្ងន់ធ្ងរ…

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គម ដោយមានយុវសិស្សមួយរូបឈ្មោះ ភូ ឡុងស្រេង បានទទួលមរណៈភាពដោយសារតែមានជម្ងឺគ្រុនឈាមធ្ងន់ធ្ងរ។ យោងតាមប្រភពព័ត៌មាននិស្សិតរូបនេះបានទទួលមរណៈភាពកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា នេះ។

ដោយ យុវនិស្សិត ស្រុកអូរជ្រៅ បានចូលរួមរំលែកទុក្ខយ៉ាងដូច្នេះថា៖ “តំណាងយុវនិស្សិតស្រុកអូរជ្រៅ ប្រចាំរាជធានីភ្នំពេញ សូមសម្តែងនូវមរណៈទុក្ខដ៏ក្រៀមក្រំបំផុត ដល់ក្រុមគ្រួសារសពនិស្សិត ភូ ឡុងស្រេង បន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំថាប្អូនប្រុសបានទទួលមរណៈភាពកាលពីវេលាម៉ោង​ 8:30​ ព្រឹក​ ថ្ងៃ​សៅរ៍​ ទី១៣​ខែកក្កដា ឆ្នាំ២០១៩ ដោយជំងឺគ្រុនឈាមធ្ងន់ធ្ងរ។

ការបាត់បង់និស្សិត ភូ ឡុងស្រេង គឺជាការបាត់បង់ធនធានមនុស្សមួយរូបរបស់ខេត្តបន្ទាយមានជ័យ ដែលបានព្យាយាមប្រឹងប្រែងរៀនសូត្រកន្លងមករហូតបានបន្តការសិក្សានៅក្នុងរាជធានីភ្នំពេញ។ តំណាងយុវនិស្សិតស្រុកអូរជ្រៅ ប្រចាំរាជធានីភ្នំពេញ សូមសម្តែងនូវការសោកស្តាយជាពន្លឹកចំពោះមរណភាពនិស្សិត ភូ ឡុងស្រេង និងសូមចូលរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសព និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ប្អូនបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”៕

គួររំលឹកថា ត្រឹម​តែ​រយៈ​ពេល ២ ខែ​ប៉ុណ្ណោះ គឺ​ចាប់​តាំង​ពី​ដើម​ខែ ឧសភា រហូត​មក​ដល់​ដើម​ខែ កក្កដា ឆ្នាំ ២០១៩ នេះ មាន​ករណី​កើត​ជំងឺ​គ្រុនឈាម​ចំនួន ១ម៉ឺន៥ពាន់នាក់ និង​ស្លាប់​ចំនួន ២៥នាក់។ នេះ​បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ស្តីពី ស្ថានភាព​ជំងឺ​គ្រុនឈាម៕

%d bloggers like this: