ម្នាក់ទៀតហើយ! អកុសលណាស់ប្អូនស្រីអាយុខ្លីម្លេះ😭គ្រុនឈាម7ថ្ងៃធ្វើ អោយគ្រួសារបងប្អូនឈប់បានឃើញមុខប្អូនស្រីទៀតហើយ…(មានវីដេអូ)

ក្នុងរយៈពេល៥ខែ ឆ្នាំ២០១៩ ជំងឺគ្រុនឈាម និងជំងឺរាគរូស បាននឹងកំពុងរាតត្បាតខ្លាំងទៅលើកុមារនៅកម្ពុជា ព្រមទាំងកើនឡើងជាងឆ្នាំ២០១៨ ផងដែរ ក្នុងរយៈពេល៥ខែ ឆ្នាំ២០១៩នេះ អ្នកកើតជំងឺគ្រុនឈាម មានរហូតដល់ទៅ៨.០០០នាក់ហើយទូទាំងប្រទេស ។

គ្រុនឈាមជាជំងឺរបស់មនុស្សគ្រប់វ័យ ដែលបង្កឡើងដោយសារសត្វមូសខ្លាញីខាំបឺតឈាមចម្លងមេរោគគ្រុនឈាម ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ យោងតាមទិន្នន័យពីមន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា គិតមកត្រឹមពេលនេះ កុមារដែលកើតមានជំងឺគ្រុនឈាមមានរហូតដល់ ១៤,៤២៣នាក់ ដែលចំនួននេះកើនឡើង៥ដងលើសពីឆ្នាំមុនទៅទៀត។

ដោយឡែកថ្មីៗកាលពីម្សិលមិញនេះ មានមួយករណីទៀតហើយ ដោយក្មេងស្រីវ័យក្មេងម្នាក់បានស្លាប់បាត់បង់អាយុជីវិត ក្រោយពីមានជំងឺគ្រុនឈាមរយៈ៧ថ្ងៃ ដោយគ្រួសារបានសម្តែងនូវ ការសោកស្តាយ និងក្តីទុក្ខសោកជាពន់ពេក ដោយមិននឹកស្មានថាជំងឺគ្រុនឈាមនេះកាចសាហាវដល់ម្លឹង ដែលក្មេងស្រីរងគ្រោះមានទីលំនៅភូមិច្រកម្ទេស ខេត្តស្វាយរៀង ។

នេះបើតាមគណនេយ្យហ្វេសបុក”លីហៀង កូនប៉ា” បានបង្ហោះករណីនេះ យ៉ាងដូច្នេះថា ៖ 🤭អកុសល់ណាស់ប្អូនស្រីអាយុខ្លីម្លេះ😭😭 គ្រុនឈាម7ថ្ងៃធ្វើ អោយគ្រួសារបងប្អូនឈប់បានឃើញមុខប្អូនស្រីទៀតហើយ ភូមិច្រកម្ទេស ថ្ងៃ12.07.2019😭សូមប្អូនទៅកាន់សុកតិភពចុះ😭😭😭😭

សូមទស្សនាវីដេអូនៅខាងក្រោម ៖

%d bloggers like this: