សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបរថយន្តដឹកឈើនិងដុតរថយន្តឡង់គ្រិះស៊រកែឆ្នៃ ០២គ្រឿង បំផ្លាញចោលនៅនិងកន្លែង…

រតនគិរី ៖ រថយន្តឆ្នៃដឹកឈើ០២គ្រឿងត្រូវបានដុតបំផ្លាញចោលនៅនិងកន្លែង សមត្ថកិច្ច កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ដឹកនាំដោយលោកវរសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជារកងរាជអាវុធហត្ថ ខេត្តរតនគិរី និងលោក ម៉ា វិចិត្រ អភិបាលនៃ គណៈអភិបាលស្រុកអូរយ៉ាដាវ សហការជាមួយជំនាញ រដ្ឋបាលព្រៃឈើស្រុកអូរយ៉ាដាវ កម្លាំងចំរុះស្រុកអូរយ៉ាដាវ ដោយមានការសម្របសម្រួលពី លោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ។

បានធ្វើការបង្រ្គាបរថយន្តឡង់គ្រីស័រកែច្នៃចំនួន ០២គ្រឿងដឹកបទល្មើសធនធានធម្មជាតិ(ប្រភេទលេខ១សុក្រមចំនួន៥.៨៦៦ម៉ែត្រគីប) នៅចំនុចភូមិ ប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ។ បច្ចុប្បន្ន វត្ថុតាង(ឈើ)រក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃអូរយ៉ាដាវ ចំណែករថយន្តទាំង០២គ្រឿងត្រូវបានដុតបំផ្លាញចោល ។

%d bloggers like this: