សម្តេចក្រឡាហោម ស ខេង៖ ពលរដ្ឋធ្វើដំណើរអត់ពាក់មួកសុវត្ថិភាពត្រូវឃាត់ទុកពួកគាត់ទុកមួយឡែកតម្រូវឱ្យពួកគាត់ទិញមួកឬយកមួកមកពាក់គ្មានមួកសុវត្ថិភាពទេមិនអនុញាតិឱ្យទៅឡើយ

កាលពីពេលថ្មីៗនេះសម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ÷ នគរបាលចរាចរណ៍ ផ្លូវគោកទាំងអស់ មិនត្រូវផាកពិន័យ ឬឃាត់ទុកម៉ូតូឡើយ….។ ប្រសិនបើប្រជាពលរដ្ឋធ្វើដំណើរ អត់ពាក់មួកសុវត្ថិភាព ។


សម្តេចក្រឡាហោម មានប្រសាសន៍ទៀតបន្តថា ៖ ត្រូវឃាត់ទុកពួក គាត់ទុកមួយឡែក តម្រូវឱ្យពួកគាត់ទិញមួក ឬយកមួកមកពាក់ ទោះបីពួកគាត់បានមកពីទីណាក៏ឡើយដើម្បីបន្ត ដំណើរទៅមុខទៀត…..(គ្មានមួកសុវត្ថិភាពទេ មិនអនុញាតិឱ្យទៅឡើយ)។ ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋខ្មែរទាំង ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យ បានគ្រប់ៗគ្នា ។



%d bloggers like this: