ឯកឧត្តមគួច ចំរើននិងលោកជំទាវ អញ្ជើញដឹកនាំធ្វើយុទ្ធនាការ សំអាតអនាមយ័បរិស្ថានក្នុងក្រុងព្រះសីហនុ…..(មានរូបភាពជាច្រើន)

ក្រុងព្រះសីហនុ- ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុនិងលោកជំទាវ អញ្ជើញដឹកនាំធ្វើយុទ្ធនាការ សំអាតអនាមយ័បរិស្ថានក្នុងក្រុងព្រះសីហនុនាព្រឹកថ្ងៃ ទី១៣ ខែកក្កដា ឆ្នាំ២០១៩ ។ មានប្រសាសន៍នៅចំពោះមុខមហាជនដែលបានចូលរួម ឯកឧត្តមគួច ចំរើន បានអំពាវនាវអោយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ មហាជនទាំងអង្គភាពរដ្ឋនិងវិសយ័ឯកជន ចូលរួមទាំងអស់គ្នា ក្នុងការសំអាតអនាមយ័បរិស្ថានក្នុងក្រុងព្រះសីហនុ មិនសម្រាប់តែនៅថ្ងៃ ទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះទេ គឺសូមរួមសំអាតគ្រប់ទីកន្លែងនិងជាប្រចាំ ។


ក្នុងនោះឯកឧត្តមអភិបាលខេត្តក៍បានអំពាវនាវអោយពលរដ្ឋរៀបចំវេចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវ កុំបោះចោលរាយប៉ាយតាមផ្លូវឬបោះចោលតាមអូរ ប្រឡាយជាដាច់ខាត។ សម្រាប់យុទ្ធនាការ សំអាតអនាម័យ បរិស្ថានទីក្រុង ដើម្បីប្រមូល បោសសម្អាតកាកសំណល់ សំរាមដែលមាននៅតាមដងផ្លូវ និងតាមទីសាធារណៈនានា ក្នុងក្រុងព្រះសីហនុទាំងមូល នាថ្ងៃ១៣កក្កដា២០១៩នេះ មានអ្នកចូលរួមជិត១មុឺននាក់ ក្នុងនោះមានមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ អង្គការសង្គមសុីវិលនិងខាងវិសយ័ឯកជននានា ដោយបែងចែកជា៤ទីតាំងរួមមាន៖


*ទី១ : នៅឆ្នេរអូរឈើទាល *ទី២ : នៅក្នុងបរិវេណសួនច្បារឆ្នេរឯករាជ្យ*ទី៣ : នៅសួនច្បារមហោស្រពចាស់ (មុខមន្ទីរទេសចរណ៍ខេត្ត)*ទី៤ : នៅសាលាបឋមសិក្សាឃ្លាំងលើ៕

























%d bloggers like this: