សូមជួយស៊ែរបន្តផង ! មិនរស់ទេឲ្យតែយ៉ាងនេះ ! រកឃើញភាពមិនប្រក្រតីនៃទីតាំងកែច្នៃសំណល់ប្រេងឆានាំចេញ ០១ កន្លែង

(រាជធានីភ្នំពេញ) ៖នៅថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ១២ ខែកក្កដា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដោយមានការសហការពីព្រះរាជអាជ្ញារង និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទីតាំងកែច្នៃសំណល់ប្រេងឆានាំចេញ ០១ កន្លែង ស្ថិតនៅទីតាំង ផ្លូវ ៦៩ សង្កាត់ផ្សារចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

* ជាលទ្ធផល មន្រ្តីជំនាញបានសង្កេតឃើញថាទីតាំងកែច្នៃសំណល់ប្រេងឆានោះពុំមានច្បាប់អាជីវកម្មអនុញ្ញាតត្រឹមត្រូវ ហើយក្នុងចំណោមផលិតផលទាំងអស់មានផលិតផល ២មុខ ជាទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដែលមានចំនួនស្មើនឹង ៣៥ កេស។



ក្រោយពីការត្រួតពិនិត្យ ព្រះរាជអាជ្ញារងបានសម្រេចផ្អាក ទីតាំងកែច្នៃបណ្តោះអាសន្ន និងបានដកហូតទំនិញខូចគុណភាព និងហួសទាំងអស់នេះរក្សាទុកដើម្បីធ្វើការបំផ្លាញចោលទៅតាមនិតិវីធី ហើយអញ្ជើញតំណាងទីតាំងទៅធ្វើកិច្ចសន្យានៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងធ្វើច្បាប់ឲ្យបានត្រឹមត្រូវឡើងវិញ។ ព្រមទាំងយកគំរូមួយចំនួនបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលផងដែរ៕

%d bloggers like this: