សូមបងប្អូនប្រុងប្រយ័ត្នឲ្យបានខ្ពស់ ! ជំងឺគ្រុនឈាមបានវាយលុកកម្ពុជាយេីងខ្លាំងទៅៗហេីយ

ខេត្តព្រះសីហនុ-នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ប៉ុន្មានថ្ងៃនេះមាន អ្នកជំងឺចូលមក សម្រាកព្យាបាលច្រើន ក្នុងនោះដោយសារតែពេញក្នុងបន្ទប់ អ្នកជំងឺមួយចំនួនត្រូវបានរៀបចំអោយ សម្រាកនៅក្រៅបន្ទប់ ។ បើតាមគ្រូពេទ្យថា ដោយសារបានសប្បុរសជន ជួយជាគ្រែពេទ្យកន្លងមក គឺជួយដល់ អ្នកជំងឺដែលសម្រាក ខាងក្រៅបន្ទប់បើទោះជានៅមិនគ្រប់គ្រាន់ក៍ដោយក៍ជួយដល់អ្នកជំងឺបានច្រើន ។


ប៉ុន្តែចំពោះបងប្អូនសាច់ញាតិអ្នកជំងឺដែលមកកំដរមើលថែ គឺសម្រាន្តផ្ទាល់ឥដ្ឋ។ ចំពោះស្ថានភាព ជំងឺគឺជាជំងឺទូទៅ ជំងឺគ្រុនឈាម និងគ្រុនក្តៅជាដើម មិនពាក់ពន្ធ័ ដល់ជំងឺឆ្លងរាតត្បាតអ្វីទេ ៕ សូមបងប្អូនទាំងអស់ប្រុងប្រយ័ត្នចំពោះជម្ងឺនេះទាំងអស់គ្នាផង ។

%d bloggers like this: