សូមបងប្អូនជួយ Share ! ដើម្បីស្វែងរកជំនួយជួយម្ចាស់មេដាយមាសកីឡាករ ឃីម ឌីម៉ា ក្រោយទៅពិនិត្យនៅប្រទេសថៃរួចមក ត្រូវបានរកឃើញថាលោកមានជំងឺ​ធ្ងន់​ចំនួន​​ 3 ប្រភេទ​ត្រូវការលុយជាច្រើនក្នុងព្យាបាល…

សូមបងប្អូនជួយ Share ដើម្បីស្វែងរកជំនួយជួយម្ចាស់មេដាយមាសកីឡាករ ឃីម ឌីម៉ា យើងផង 🇰🇭🙏😢
ក្រោយទៅពិនិត្យនៅប្រទេសថៃរួច ឃីម ឌីម៉ា ត្រូវបានរកឃើញ​ជំងឺ​ធ្ងន់​ចំនួន​​ 3 ប្រភេទ​មានដូចជាៈ ​ដាច់​សរសៃពួរ​ក្បាលជង្គង់​ដុះ​សាច់ដុំ​កំភួនជើង និង​ ប្រេះ​ឆ្អឹង​ស្មងជើង ។

ឪពុក ឃីម ឌីម៉ា លោក ហេង ប៊ុនឃីម បាន​ប្រាប់ថា​៖ «​ក្រោយ​ពេល​ពិនិត្យ​រួច​ហើយ​ខាង​គ្រួសារ​បាន​សម្រេច​នាំ ឌីម៉ា វិលត្រឡប់​ពី​ប្រទេស​ថៃ​ មក​ខ្មែរ​វិញ​សិនដើម្បី​ស្វែងរក​ប្រាក់​ព្យាបាល​បន្ថែម ព្រោះ​តម្លៃ​ព្យាបាល​នៅ​ពេទ្យ​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ​គេ​យក​ថ្លៃ​ព្យាបាល​ 15000$ ខណៈដែលចាំទៅមើលមន្ទីពេទ្យមួយទៀតលឺ​ថា មាន​តម្លៃ​ព្យាបាល​ប្រហែល​ 5000$ ទៅ​ 7000$»​។

ក្នុងនោះដែលលោក ហេង ប៊ុនឃីម ក៏បានប្រមែប្រមូលប្រាក់ និង លក់ដីមួយកន្លែងផងដែរដើម្បីព្យាលបាល ឌីម៉ា ប៉ុន្តែប្រាក់នោះមិនទាន់គ្រប់គ្រាន់ថ្លៃព្យាបាល់ សោរហ៊ុយ និង ថ្លៃហូបចុកផ្សេងៗនៅឡើយទេ ។ ដូច្នេះសូមបងប្អូន ឯកឧត្តម លោកឧកញ្ញាៗ ដែលមានចិត្តសប្បុរសធម៌ស្រលាញ់គុនខ្មែរ មេត្តាជួយកីឡាករខ្មែរយើងផង ❤️🙏

%d bloggers like this: