ជួយស៊ែរជាបន្ទាប់! ជំងឺប៉េស្ដជ្រូកនៅឯអាហ្វ្រិក បានរាលដាលដល់ខេត្តស្វាយរៀងហើយ…(មានរូបភាព)

ស្វាយរៀង៖ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានចាប់ផ្តើមផ្ទុះនៅភូមិឬស្សីជួរឃុំក្រោលគោស្រុកស្វាយជ្រុំខេត្តស្វាយរៀង មានសត្វជ្រូកជាង១០០ក្បាលបានឆ្លងជំងឺមួយនេះ។លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានបញ្ជាក់ រឿងខាងលើនេះហើយក៏បានបញ្ជាឱ្យអ្នកជំនាញចុះទៅទប់ស្កាត់ភ្លាមៗផងដែរកុំឱ្យរាលដាលកាន់តែខ្លាំងថែមទៀត។នេះជាខេត្តទី៣ហើយដែលផ្ទុះជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះខណៈដែលខេត្ត២ទៀតគឺរតនគិរីនិងខេត្តត្បួង ឃ្មុំ។

ជំងឺនេះដែរដំបូងឡើយផ្ទុះឡើងនៅប្រទេសវៀតណាមដោយបានសម្លាប់ជ្រូករាប់លានក្បាលឯណោះ។មានឈ្មួញខ្មែរមួយចំនួនក៏បានលួចនាំជ្រូកកើតជំងឺនេះមកលក់នៅកម្ពុជាផងដែរខណៈដែលអាជ្ញាធរតាមព្រំ ដែនខំទប់ស្កាត់យ៉ាងណាក៏ដោយ៕គួរបញ្ជាក់ផងដែរថានៅខេត្តត្បូងឃ្មុំកាលពីថ្ងៃទី០២ខែកក្កដាឆ្នាំ២០១៩ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចេញសេចក្ដីប្រកាសដោយកំណត់តំបន់២មានដូចជាភូមិកំពង់សេរីនិងភូមិសោយឃុំមានស្រុកអូររាំងឪខេត្តត្បូងឃ្មុំត្រូវបានហាមឃាត់ការទិញលក់និងការដឹកជញ្ជូនសត្វជ្រូកសាច់ ជ្រូកនិងផលិតផលគ្រប់ប្រភេទដែលធ្វើពីសាច់ជ្រូកនិងការចិញ្ចឹមសត្វជ្រូកទៅតាមវិធានការត្រួតពិនិត្យ។

អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វត្រូវចាត់វិធានការបសុព្យាបាលជាបន្ទាន់មួយចំនួននៅក្នុងតំបន់ដែលផ្ទុះជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះដោយត្រូវបំផ្លាញចោលសត្វជ្រូកគ្រប់ប្រភេទក្នុងតំបន់ដែលមានផ្ទុះជំងឺទៅតាមវិធានការបសុព្យាបាលក្នុងរង្វង់៣គីឡូម៉ែត្រពីចំណុចនៃតំបន់ដែលមានផ្ទុះជំងឺនិងក្នុងរង្វង់១០គីឡូម៉ែត្រពីចំណុចដែលមានផ្ទុះជំងឺ។នៅក្នុងសេចក្ដីប្រកាសរបស់ក្រសួងកសិកម្មដ៏ដែលឱ្យដឹងដែរថាជំងឺប៉េស្ដជ្រូក​អាហ្វ្រិកនេះមិនឆ្លងឬប៉ះពាល់ដល់មនុស្សឡើយក៏ប៉ុន្តែជំងឺនេះអាចបណ្ដាលឱ្យសត្វជ្រូកឈឺងាប់មានអត្រាខ្ពស់រហូតដល់១០០ភាគរយដែលបង្កការខាតបង់ថវិកាធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមសត្វជ្រូកទាំងនោះ។

%d bloggers like this: