ស៊យណាស់​!!!​នារីម្នាក់ញុំាស៊ុបនៅហាងពីរកន្លែង សុទ្ធតែរកឃើញសំទ្បីអនាម័យនៅក្នុងស៊ុប (មានវីដេអូ)

នារីម្នាក់ឈ្មោះ Ni បានអះអាងថា ខ្លួនពិតបានជារកឃើញសំទ្បីអនាម័យមួយខណៈពេលកំពុងញុំាស៊ុប នៅហាងលក់ស៊ុបមួយកន្លែងឈ្មោះ Haidilao ដែលមានទីតាំងនៅក្រុង Shenzhen ប្រទេសចិន កាលពីថ្ងៃស្រុក កន្លងទៅនេះ។

យោងតាមប្រភពមួយបានរាយការណ៍ថា បន្ទាប់ពីមានហេតុការណ៍នេះបានកើតទ្បើងភ្លាមៗកញ្ញា Ni ក៏បានឈ្លោះប្រកែកជាមួយម្ចាស់ហាង លើសពីនេះទៅទៀតនាងក៏បានទាមទារសំណងពីម្ចាស់ហាង ១លានយ័ន (១៤៥,៥៨៣ ដុល្លារ) ក្រោយពីមានការតវ៉ាឈ្លោះប្រកែកគ្នាកាន់តែខ្លាំងទ្បើងនាងក៏បានសុំត្រឹមតែ ៥០០,០០០ យ័ន (៧២,៧៩១ ដុល្លារ) និងថែមទាំងបានបោកចាននិងកែវនៅក្នុងហាងនេះទៀត។

ប៉ូលិសក៏បានមកដល់ហាងនេះ ប៉ូលិសមិនបាននិយាយអ្វីអំពីរឿងសំទ្បីអនាម័យនៅក្នុងស៊ុបនេះទេ ប៉ុន្តែផ្ទុយទៅវិញពួកគេបែរជាបានព្រមានអ្នកនាង Ni និងឲ្យនាងសងថ្លៃខូចខាតចាន និងកែវនៅក្នុងហាងទៅវិញ។

បន្ទាប់ពីមានរឿងនេះកើតទ្បើង ម្ចាស់ហាង Haidilao បានធ្វើការស្រាវជ្រាវអំពីអ្នកនាង Ni ហើយពួកគេបានរកឃើញថា នាងក៏ធ្លាប់ញុំានៅហាងផ្សេង ហើយក៏មានករណីសំទ្បីអនាម័យនៅក្នុងស៊ុបដូច្នេះផងដែរ។

យ៉ាងណាមិញ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេត ហើយមិនទាន់ឈានដល់ការសម្រេចចិត្តណាមួយក្នុងករណីនេះទេ ប៉ុន្តែពួកគេបានរកឃើញថា អ្នកនាង Ni ធ្លាប់មានជំងឺផ្លូវចិត្តកាលពីអតីតកាល៕

%d bloggers like this: