ធ្លាយវីដេអូ Ronaldo រាំអោបនារីដែលប្ដឹង CR7 ក្នុងក្លឹបកម្សាន្ដ (មានវីដេអូ)

បន្ទាប់ពីខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបាននាង Kathryn Mayorga ដែលមានសញ្ជាតិអាមេរិកចោទថា កីឡាកររូបនេះបានចាប់រំលោភនាងរួចហើយនោះ ស្រាប់តែបែកធ្លាយចេញនូវវីដេអូមួយដែលបានបង្ហាញអំពីខ្សែប្រយុទ្ធនេះរាំអោបនារីនោះឡើងទាក់ទាញតែម្តង។

វីដេអូដែលបានធ្លាយចេញមកនេះដែរ គឺត្រូវបានសារព័ត៌មាន The Sun បានចុះផ្សាយដោយបង្ហាញពីសកម្មភាពខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់នេះបានទៅរាំជាមួយតារាម៉ូដែល Kathryn នៅក្នុងក្លិបកម្សាន្ដមួយកន្លែងនាសហរដ្ឋអាមេរិកដែលមានឈ្មោះថា Sin City តាំងតែពីឆ្នាំ ២០០៩ មកម្ល៉េះ ខណៈកាលពីឆ្នាំពី ២០១០កន្លងទៅអ្នកនាងក៏ធ្លាប់បានចោទកីឡាករឆ្នើមរូបនេះម្តងរួចទៅហើយ។

ខ្សែប្រយុទ្ធក្លិបសេះបង្កង់ Juventus នេះក៏ធ្លាប់បានបង់ប្រាក់ចំនួន ២៦៨ ០០០ផោនទៅឲ្យអ្នកនាងផងដែរ ដើម្បីឲ្យឈប់និយាយរឿងការចាប់រំលោភនេះម្តងទៀត ប៉ុន្តែលុះមកដល់ឆ្នាំ ២០១៨នេះ គឺស្រាប់តែអ្នកនាង Kathryn ចាប់ផ្តើមជីកកកាយរឿងចាស់ជាមួយកីឡាកររូបនេះសារជាថ្មីម្តងទៀត។

គួរឲ្យដឹងថា បើតាមការអះអាងរបស់សារព័ត៌មាន The Sun អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Real Madrid នេះក៏អាចអវត្តមាននៅក្នុងការប្រកួតបន្ទាប់សម្រាប់ Juventus គឺដោយសារគេចង់យកវេលានេះទៅដោះស្រាយជាមួយនាង Kathryn Mayorga ឲ្យបានចប់សព្វគ្រប់ ធើ្វយ៉ាងណាកុំឲ្យមានបញ្ហាវែងឆ្ងាយតទៅទៀត៕

 

%d bloggers like this: