សូមអបអរសាទរ! កីឡាការិនីវ័យក្មេង ខាន់ ជេសា ដោយកាលពីពេលថ្មីៗនេះបានជាប់ចំណាត់ថ្នាក់លេខ១…

ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់នូវ កីឡាការិនី ជឺជីតស៊ូ កម្ពុជា គឺកីឡាការិនីវ័យក្មេង ខាន់ ជេសា ដោយកាលពិពេលថ្មីៗនេះបានជាប់ចំណាត់ថ្នាក់លេខ១ លើលោក ក្នុងប្រភេទខ្សែក្រវាត់ពណ៌ស្វាយហើយ។

ដោយយោងតាមសាមីខ្លួនបានបញ្ជាក់លើបណ្ដាញសង្គម។សូមរំលឹកផងដែរថា ជេសា ទើបទទួលបានខ្សែក្រវាត់ពណ៌ស្វាយនេះ ៦ខែប៉ុណ្ណោះ ប៉ុន្តែការអភិវឌ្ឍខ្លួនរបស់នាងពិតជាលឿន និងខ្លាំងខ្លាមែនទែន។ រហូតដល់ពេលនេះ ត្រឹមកម្រិតខ្សែក្រវាត់ពណ៌ស្វាយ គឺនាងជាអ្នកជាប់លេខ១ទៅហើយ។

កីឡាការិនីកម្ពុជា ដែលកើតនៅអាមេរិកនេះ បានបញ្ជាក់ទៀតថានេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ នាងនឹងខំប្រឹងប្រែងបន្ដទៀត ដើម្បីពង្រឹងសមត្ថភាពបន្ថែម។ហើយជាមួយគ្នាផងដែរនោះ នាងនឹងតំណាងឱ្យកម្ពុជា ចូលប្រកួតព្រឹតឹ្តការណ៍ ស៊ីហ្គេម នៅ ប្រទេសហ្វីលីពីននាចុងឆ្នាំនេះផងដែរ៕

%d bloggers like this: