អាសូរណាស់ ! មេបញ្ជាររងក​ងរាជអាវុធ​ហត្ថស្រុកចន្ទ្រា​ខេត្តស្វាយ​រៀងម្នាក់ជិះម៉ូ​តូបុកឆ្កែដួ​លបោកនឹងថ្នល់ស្លាប់យ៉ា​ង​អាណោចអាធម៌

ស្វាយរៀង៖ មេបញ្ជាការរងកងរាជអាវុ​ធហត្ថស្រុកចន្ទ្​រាខណះដែលកំ​ពុងជិះម៉ូតូសុខៗស្រាប់តែឆ្កែរត់កាត់បុ​កពេញទំហុឹងបណ្តាល​ឲ្យស្លាប់ភ្លា​មៗនៅនិងកន្លែង។ហេតុការណ៍ដ៏រន្ធត់និងសោកស្តាយនេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៥០នាទីរសៀលថ្ងៃទី០១ខែកក្កដា ឆ្នាំ ២០១៩ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រ ១៤២/១៤៣ក្នុងភូមិដើមពោធិ ឃុំ ស្វាយតាយាន ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុការណ៍នេះឡើងគេឃើញមានបុរសម្នាក់ជិះម៉ូតូពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានសត្វឆ្កែរត់កាត់ផ្លូវបុកជាមួយម៉ូតូពេញទំហុឹង បណ្តាលឲ្យបុរសជាអ្នកបើកបរដួលបោកនិងថ្នល់ប្រកាច់ស្លាប់ភ្លាមៗនៅនិងកន្លែង តែម្តង។សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះគង់ ឆែលភេទ ប្រុស អាយុ៥៣ឆ្នាំមុខរបរ កងរាជអាវុធហត្ថ មានឋានៈជាមេបញ្ជាការរងរ​ស់នៅភូ​មិពោធិ ឃុំមេស ថ្ងក ស្រុកចន្ទ្រាបើកបរម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង ១H ៦៦៧០ បានគ្រោះថ្នាក់ចរា​ចរណ៍បុកឆ្កែដួលស្លាប់នៅក​ន្លែងកើតហេ​តុចំណែកម៉ូតូខូចខាតស្រាល។ រីឯសាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ប្រភពបានឲ្យដឹងទៀតជនរង​គ្រោះបាន​ឡើងមកប្រជុំនៅខេត្តខណះដែលត្រឡប់ទៅស្រុកវិ​ញក៏ជួបគ្រោះច​រាចរណ៍ស្លាប់​បាត់បង់ជីវិតតែម្តង។ ចំពោះមធ្យោបា​យយកមក​រក្សាទុកនៅអ​ធិការដ្ឋាននគរបាលស្រុកស្វាយទាប៕
ដោយលោក ជា រដ្ឋា


%d bloggers like this: