ស្រណោះណាស់ ! ស្ទើរតែស្រក់ទឹក​ភ្នែកពេ​លឃើញទិដ្ឋភា​ពបញ្ចុះស​ពកុមារីអាយុ​២ឆ្នាំត្រូវ​ក្រពើខាំស៊ី

ប្រិយមិត្តដឹងច្បាស់រួចមកហើយថាកាលពីម្សិ​លមិញនេះថ្ងៃីទី៣០ ខែមិថុនា ឆ្នាំ២០១៩ សោកនាកម្មដ៏សែនក្រៀ​មក្រំមួយដែល​បានធ្វើឲ្យមហាជនជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមានការតក់ស្លុតយ៉ាងខ្លាំងដោយក្រុមគ្រួសារមួយជាអ្នកចិញ្ចឹមសត្វក្រពើត្រូវបានសត្វក្រពើហែកសុីកូនស្រីរបស់ខ្លួន ព្រោះតែរវល់នឹង​ការងារ បានទុកកូនស្រីចោលត្រឹម​តែរយៈពេល ១០នាទីតែប៉ុណ្ណោះ ធ្វើអោយកូនស្រីមានអាយុត្រឹម​តែ២ឆ្នាំត្រូវក្រពើហែកសុីស្លាប់យ៉ាងអាណោចអធ័មបំផុត។

តាមរយៈគេ​ហទំព័រ ហ្វេសប៊ុកមីងរបស់កុមារី រដ្ឋនារី ដែលត្រូវបានក្រពើហែកសុីនោះបានបង្ហោះទិដ្ឋភាពបញ្ចុះសពក្មួយស្រីរបស់ខ្លួន ដោយនៅក្នុងទិដ្ឋភាពនោះពោលពេញទៅដោយទុក្ខសោកនិងភាពក្រៀមក្រំយ៉ាងខ្លាំង ព្រោះតែត្រូវបានបាត់បង់សមាជិកគ្រួសារ ព្រោះតែរឿងរន្ធត់បែបនេះឡើយ។ ក្នុងនោះផងដែរម្ចាស់គណ​នីហ្វេសប៊ុកខាងលើ ក៏បានសរសេរសារភ្ជាប់មួយឃ្លា​ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖”ក្មួយស្រី មីងនឹកក្មួយស្រី”។ដោយឡែកនេះ បើយោងតាមប្រភពសមត្ថកិច្ច​មូ​លដ្ឋាន​បាន​ឲ្យ​ដឹងថា​ឪពុកក្មេង​រងគ្រោះ​មា​នឈ្មោះ​រ៉ែ​មរដ្ឋ​អាយុ​៣៥​ឆ្នាំ​និង​ម្តាយនល់​សុ​លីអាយុ​៣២​ឆ្នាំ។កុមារី​រងគ្រោះ​ឈ្មោះ រ៉​ម រដ្ឋ​នារីកើត​ថ្ងៃទី​១៧​ខែមេសាឆ្នាំ​២០១៧​អាយុ​ជាង​២​ឆ្នាំ​។​សមត្ថកិច្ច​បន្តថាតាម​ការសាកសួរ​ឪពុក​កុមារី​រងគ្រោះ​បាន​ប្រាប់​មក​ថា​នៅវេលា​ម៉ោង​១០​គាត់​បាន​ជិះ​ម៉ូតូ​ទៅក្នុង​ភូមិ​ដោយ​ទុក​កុមារី​រងគ្រោះ​នៅ​ជាមួយ​ម្តាយ​ដែល​ទើប​​សម្រាលកូន​រួច​(​សរសៃ​ខ្ចី​)​មើល​នៅផ្ទះ​រហូតដល់​ម៉ោង​១០​ជាង​បាន​ត្រលប់​មកវិញ​សួររក​កូន​ស្រាប់តែ​បាត់​រក​មិនឃើញហើយ​ព្យាយាម​ដើររក​ជុំវិញ​ផ្ទះ​នៅតែ​រក​មិនឃើញ​ក៏​ឡើងទៅ​មើល​ក្នុង​ទ្រុង​ក្រពើ​ស្រាប់តែ​ឃើញ​លលា​១​នៅក្នុង​ទ្រុង​ក្រពើ​ទើប​ឪពុក​កុមារ​រងគ្រោះ​ដឹង​ថា​កូន​គាត់​បាន​ធ្លាក់ចូល​ទ្រុង​ក្រពើ​ហើយ​ត្រូវ​ក្រពើ​ចាត់ការសល់តែ​ប៉ុណ្ណោះ​។​






%d bloggers like this: