ស្វីតណាស់ ! ខួបកំ​ណើតអនា​គតស្វាមី ស៊ឹម សូលីកា រៀបចំ​ឡើងសាមញ្ញតែ​ពោរ​ពេញ​ដោ​យសុ​ភមង្គល

ភ្នំពេញ៖ បច្ចុប្បន្ននេះអតីតតារាសម្តែងអ្នកនាងស៊ឹម សូលីកា និងអនាគតស្វាមីកាន់តែផ្អែមល្ហែមនឹងគ្នាកាន់តែខ្លាំងឡើងគួរឲ្យសរសើរក្រោយបានចាប់ដៃគ្នាសាងសុភមង្គលអស់ពេលជាច្រើនខែឆ្នាំ ឆ្លងកាត់រឿងជាច្រើនមកនេះ។ យ៉ាងណាមិញប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា គូស្នេហ៍មួយគូនេះក្រៅពីមានសុភមង្គលនៅក្នុងគ្រួសារ តែពួកគេក៏បានប្រើប្រាស់ជីវិតយ៉ាងស៊ីវិល័យ គួរឲ្យចាប់អារម្មណ៍តែម្តង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះជាថ្ងៃកំណើតរបស់អនាគតស្វាមីរបស់នាង ដែលតារារូបនេះ បានធ្វើការរៀបចំយ៉ាងពោរពេញដោយស្នាមញញឹម។

ដោយក្នុងនោះឃើញថា ការធ្វើខួបកំណើត របស់អនាគតស្វាមីរបស់នាងពិតជាសាមញ្ញមិនធំដុំជាមួយនឹងការSurprise នំខេកមួយជាមួយនឹងសេចក្តីសុខពោរពេញដោយសុភមង្គលខ្លាំងតែម្តង។ តាមរយៈសកម្មភាព ពោរពេញដោយក្តីសុខរបស់អ្នកទាំង២ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរដល់អ្នកទាំង២គ្រប់គ្នាដែលតែងតែបង្ហាញនូវសុភមង្គលដ៏គួរឲ្យសរសើរបែបនេះជានិច្ច៕





%d bloggers like this: