ថ្មីទៀតហើយ ! ខ្លួនត្រូវបត់ឆ្វេងតែបែរជាឈប់ចាំស្តុបកណ្តា​លផ្លូវ ឡានទៅ​មុខមិនកើត​ស៊ីផ្លេសុំឲ្យចេញ​ហើយមិនខ្ចីចេញថែមទាំ​ងប្រកែកថា……(មានវីដេអូ)

កាលពីពេលថ្មីៗនេះមានការចែករំលែកពេ​ញបណ្តាញ​សង្គមនូវវីដេអូមួយប​ង្ហាញនូវករណីបុរសវ័យកណ្តាលម្នាក់ធ្វើដំណើរ​ដោយម៉ូតូអាសង់បានឈ្លោះប្រកែកជាមួយនឹងម្ចាស់រថយន្តមានគណនីហ្វេសប៊ុកឈ្មោះ You Long ដោយបុរសដែលជិះម៉ូតូបានឈប់រង់ចាំស្តុបបត់ឆ្វេង ប៉ុន្តែបែរជាធ្វើការឈប់ចាំស្តុបនៅកណ្តាល​ផ្លូវធ្វើឲ្យរថយន្តត្រូវឆ្លងភ្លើង​ខៀវមិនអាចទៅមុខរួច។

ឃើញដូច្នេះម្ចាស់រថយន្តក៏បានធ្វើការចុចស៊ីផ្លេដើម្បីឲ្យសុំឲ្យ​ម៉ូតូចៀសផ្លូវប៉ុន្តែម្ចាស់ម៉ូតូមិនបានចៀសចេញទេ ថែមទាំងបានប្រ​កែកឈ្លោះទាស់ទែងគ្នាជាមួយនឹងម្ចាស់​រថយន្ត។ នេះបើយោង​តាមការបង្ហោះរ​បស់ម្ចាស់គណនីហ្វេសប៊ុ​កឈ្មោះ You Long បានសរសេររៀបរាប់ថា៖ “បើមិនចេះច្បា​ប់ចរាចរណ៍ ឬមិនគោរពច្បាប់ចរាចរណ៍​ទេ មិនគួរណាធ្វើដំណើរ ឬប្រើរថយន្តតូចធំលើ​ផ្លូវទេ វាអាចគ្រោះថ្នាក់ដល់ខ្លួនឯងឬអ្នកដទៃក៏ថាបាន។

មិនដឹងថា​ត្រូវវាចាយ៉ាងណាអោ​យល្អលោកអ​ស់​លោកកំពូល​មនុស្សខំព​ន្យ​ល់​ប្រាប់​ហេី​យនៅប្រកែកថា​ខ្លួនឯ​ង​ត្រូវទៀ​ត គាត់ថាគាត់បត់ឆ្វេងឥឡូវភ្លើងក្រហម គេមិនទាន់ឲ្យទៅហើយ​យេី​ងប្រញាប់ទៅណាហាហាអស់អីនិយាយហ្មង តើមនុស្សបែបនេះមានប៉ុន្មាននាក់ទៀ​តលើលោកនេះ”៕


សូមទស្សនាវីដេអូនៅខាងក្រោម៖

%d bloggers like this: