អុញលេងមែនទែនហើយ! ទើបតែឃើញផុសរូបស្វុីតៗប៉ុន្មានថ្ងៃមុន ឥលូវស្រាប់តែធ្លាយរូបថត Pre-Wedding ដួង ម៉ានិច និងកម្លោះវ័យក្មេង…. (មានវីដេអូ)

ភ្នំពេញ៖ រឿងដ៏សែនភ្ញាក់ផ្អើល ដែលទាក់ទងនឹងតារាសម្តែងប្រុស វ័យក្មេង បុត្រ និង តារាសម្តែងស្រី ស៊ិចស៊ី ដួង ម៉ានិច បានបង្ហាញភាពរ៉ូមែនទិកដាក់គ្នា ប៉ុន្មានថ្ងៃមុននេះចំពោះរូបភាពស្វីតៗរវាងបុត្រ និងម៉ានិច ដំណឹងនេះ ក៏មានអ្នកខ្លះ បានគិតថា សម្តែងមិនអាចជាការពិតទេ ព្រោះកម្លោះវ័យរបស់ពួកគេ ពិតជាខុសគ្នាខ្លាំងណាស់ ដែលខាងស្រី មានអាយុបងគ្នាច្រើន។

ដំណឹងនេះ ក៏មានអ្នកខ្លះ បានគិតថា សម្តែងមិនអាចជាការពិតទេ ព្រោះគម្លាតវ័យរបស់ពួកគេ ពិតជាខុសគ្នាខ្លាំងណាស់ ដែលខាងស្រី មានអាយុបងគ្នាច្រើន។ ប៉ុន្តែអ្នកខ្លះទៀត ក៏បានជឿថា ជួនកាល និស្ស័យរបស់ពួកគេ ក៏អាចឲ្យពួកគេ ស្រលាញ់គ្នាបានដែរ ព្រោះនៅលើលោកយើងនេះ មិនខ្វះទេ អ្នកដែលមានអាយុខុសគ្នា ដូចបងប្អូននោះ។

អ្វីដែលកាន់តែចាប់អារម្មណ៍ កាលពីប៉ុន្មានម៉ោងមុននេះដែរ អ្នកទាំងពីរ កាន់តែធ្វើឲ្យ រឹតតែបើកភ្នែកធំៗ ដោយពួកគេ បានគ្រងឈុតរៀបការជាមួយគ្នាទៀត ដែលដូចជាកូនកម្លោះកូនក្រមុំ ហើយមើលមិនដឹងនោះទេថា បុត្រអាយុតិចជាង ម៉ានិច ក្រោយពេលតែងខ្លួន ឲ្យលោកបែបនេះ ឡើងពេញកម្លោះស្តូកតែម្តង។

តាមរូបថត និង វីដេអូ ថតសម្អាងការនេះ ក៏ត្រូវបានសាយភាយព្រោងព្រាតខ្លាំង រហូតមានមនុស្សជាច្រើន មិនគិតមិនបានថា ពួកគេ ពិតជាសង្សារគ្នាមែនទេ ហើយបើជាសង្សារនឹងគ្នា ក៏សមគ្នាម្យ៉ាងដែរ៕

សូមទស្សនាវីដេអូនៅខាងក្រោមៈ

%d bloggers like this: