គួរឲ្យសរសើរណាស់ ! ស្ងាត់ៗអ្នក​នាង ខា​ត់ សុ​ឃីម សំងំ​ធ្វើផ្ទះ​ដ៏ធំស្កឹម​ស្កៃជូនអ្ន​កមា​នគុណ

ទោះបីជាតារាពហុជំនាញអ្នកនាងខាត់ សុឃីមកាន់តែមានវ័យច្រើនយ៉ាងណាក្តីក៏ប៉ុន្តែឃើញថាប្រជាប្រិយភាពក៏ដូចជាហាងឆេងនៅក្នុងការងារសិល្បៈរបស់នាងនៅតែមានជានិច្ច ដែលតែងតែលេចមុខនៅក្នុងកម្មវិធីធំៗជាច្រើន។

យ៉ាងណាមិញជារៀងរាល់ថ្ងៃតារាស្រីរូបនេះមានភាពមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈ ក៏ប៉ុន្តែទោះបីជារវល់បែបណា នាងតែងតែយកពេលទំនេរនៅក្បែរគ្រួសារ ជាពិសេសឪពុកម្តាយរបស់នាងជានិច្ច ក្រោមសកម្មភាពពោរពេញដោយសុភមង្គលជានិច្ច។ តែអ្វីដែលកាន់តែគួរឲ្យសរសើរខ្លាំងនោះគឺកាលពីពេលថ្មីៗនេះតារាស្រីរូបនេះបានធ្វើការបង្ហាញជាមួយនឹងផ្ទះដ៏ធំស្កឹមស្កៃ ដែលកំពុងតែរៀបចំសាងសង់ជូនដល់អ្នកមានគុណទាំងពីរគឺលោកឪពុកអ្នកម្តាយរបស់នាងដើម្បីបានរស់នៅជាមួយនឹងទេសភាពបែបធម្មជាតិ។ ទន្ទឹមនឹងនេះដែរម្តាយឪពុករបស់នាងពិតជារំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ដែលកូនស្រីជាទីស្រលាញ់រូបនេះ ដឹងគុណម្តាយ ខំចំណាយលុយអស់រាប់ម៉ឺនដុល្លារដើម្បីបានទ្រនំខ្ពស់ឲ្យលោកទាំង២រស់នៅយ៉ាងមានក្តីសុខ។





%d bloggers like this: