ក្ដុកក្ដួលណាស់! ផ្ទះដាច់ភ្លើងនាំកូនទៅដេកលើឡានអស់ជាង២ម៉ោង ងាកមកដាស់កូនស្រាប់តែភ័យស្លន់ស្លោ ដោយសារតែកូនប្រុសបានស្លាប់ដោយសារតែមូលហេតុមួយនេះ…

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលបានកើតឡើងខណៈដែលមានករណីក្មេងប្រុសម្នាក់បានដេកស្លាប់នៅលើឡាន ក្រោយពីឪពុករបស់ខ្លួនបានដាក់ឱ្យដេកនៅលើឡានអស់ជាង២ម៉ោង ដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៤និង១០នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្ទះមួយកន្លែងស្ថិតនៅភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៏ ខេត្តព្រៃវែង។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះឈ្មោះ ថាច កៀងហុកឡេង ភេទប្រុស អាយុ ៥ឆ្នាំ ជាសិស្សសាលាមតេយ្យបានស្លាប់ ហើយមុនពេលកើតហេតុផ្ទះដាច់ភ្លើង ហើយឪពុកបានដាក់កូនដេកក្នុងឡាន នៅបាំងខាងក្រោយ រីឯឪពុកដេកនៅបាំងខាងមុខ រួចបើកម៉ាស៊ីនត្រជាក់ដេកក្នុងឡានអស់រយ:ពេល ១ម៉ោងនិង៥០នាទី ដល់ពេលភ្ញាក់ពីដេកឪពុកដាស់កូនឡើង ទើបដឹងថាកូនស្លាប់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងបានធ្វើការពិនិត្យទៅលើសាកសពឃើញថាមកពីការគាំងបេះដូង ហើយក៏បានរៀបចំប្រគល់សពឱ្យទៅក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

%d bloggers like this: