សាហាវណាស់ ! បុរសម្នាក់ត្រូវឃា​តករយ​កខ្សែរឹតកសម្លាប់រួចដឹ​កទម្លា​ក់ចោល

ខេត្តកណ្ដាល ៖ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ បមានហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើង ក្រោយពីប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ត្រូវជនមិនស្គាល់មុខរឹតកសម្លាប់រួចដឹកយកទម្លាក់ចោលនៅត្រង់ចំណុចស្ពានព្រែករូងទី២ ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ ២៨-២៩ ភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។ សពជនរងគ្រោះឈ្មោះមឿក សុភ័ណ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅវេលាថ្ងៃកើតហេតុមានប្រជាពលរដ្ឋបានធ្វើដំណើរតាមផ្លូវជាតិលេខ៨ស្រាប់តែប្រទះឃើញសាកសពខាងលើ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលរួចក៏រាយការណ៍ជូនសមត្ថកិច្ច។ បន្ទាប់មកសមត្ថកិច្ចជំនាញ បានចុះមកធ្វើកោសល្យវិច័យវិទ្យាសាស្ត្រ នាយកដ្ឋានក្រសួងមហាផ្ទៃសហការជាមួយការិយាល័យបច្ចេកទេសខេត្ត ជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត និងអធិការដ្ឋាននគរបាលស្រុក បានចុះធ្វើការពិនិត្យសាកសព។

ឃើញថា សាកសពដេកផ្កាប់មុខ បែរក្បាលទៅទិសខាងលិចចម្ងាយ ៧.៣០ ម៉ែត្រ ពីចិញ្ចើមផ្លូវជាតិសាកសពពាក់អាវយឺតដៃវែងពណ៌ខ្មៅមានឆ្នូតបីពណ៌លឿងខាងខ្នងមានអក្សរ LFC រូបហង្សមានរូតពីមុខ អាវយឺត ខាងក្នុងដៃខ្លី ពណ៌ខៀវលាយខ្មៅ ស្លៀកខោជើងវែង សាច់ក្រណាត់គគីរ ពណ៌ដី ខោទ្រនាប់ក្នុងពណ៌ក្រហម ពាក់ខ្សែចង្កេះ មានកម្ពស់ ១,៥៥ ម៉ែត្រ សក់ខ្លី។


%d bloggers like this: