មនុស្សមួយក្រុមបង្កេីតវិធីផលិតទឹកស្អាតដោយប្រេីខ្យល់

ស្ថាបត្យករម្នាក់ឈ្មោះ David Hertz និងសហការីរបស់គាត់ឈ្មោះ Rich Groden បានឈ្នះរង្វាន់ទឹកប្រាក់ ១,៥លានដុល្លាក្នុងការប្រកួតកម្មវិធី Water Abundance XPrize ដែលមានគោលបំណងជួយដោះស្រាយបញ្ហាកង្វះទឹកជុំវិញពិភពលោក។

ដោយមានមនុស្សជាង ២,១ ពាន់លាននាក់ខ្វះទឹកស្អាត។ ការប្រកួតប្រជែងនេះបានស្វែងរកអ្នកវិទ្យាសាស្រ្តនិងអ្នកច្នៃប្រឌិតដ៏ល្អបំផុតនិងបង្កេីតជាមូលនិធិសម្រាប់ការផ្តេីមគំនិតរបស់ពួកគេអំពីរបៀបទាញយកទឹកសាបពីលើអាកាស។

ម៉ាស៊ីនភ្លើង WeDew បានបង្កើតឡើងដោយលោក David Hertz និងភរិយារបស់លោកគឺលោកស្រី Laura Doss-Hertz និងលោក Rich Groden។ ម៉ាសុីននេះមិនត្រឹមតែមានផលប្រយោជន៍ទេ វាថែមទាំងមានតម្លៃថោកទៀតផង។

គម្រោងរបស់ពួកគេបានឈ្នះចាប់តាំងពីវាត្រូវបានបង្កេីតមកម្លេះ។ ឥឡូវនេះម៉ាស៊ីនដែលមិនគួរឱ្យជឿនេះមានលទ្ធភាពផ្តល់ទឹកស្អាតរាប់ពាន់លីត្រដោយប្រេីខ្យល់ជាជំនួយ។ នៅឆ្នេរ Venice, Las Vegas អ្នកនៅទីនោះអាចយកទឹកដោយឥតគិតថ្លៃ។ ប្រព័ន្ធនេះអាចផ្តល់ទឹកស្អាតរហូតដល់ ៥២៨ លីត្រក្នុងមួយថ្ងៃក្នុងតំលៃមិនលើសពី ២ សេនក្នុងមួយលីត្រផង។

យោងតាមលោក Hertz ឥឡូវនេះវាអាចធ្វើឱ្យទឹកស្អាតចេញពីបរិយាកាសហើយប្រែក្លាយវាទៅជាវត្ថុរាវតាមរយៈវិធីសាស្ត្រនេះហើយជាលទ្ធផលអាចជួយមនុស្សរាប់ពាន់លាននាក់នៅទូទាំងពិភពលោក។

%d bloggers like this: