ពិតជាអស្ចារ្យណាស់! យុវជនខ្មែរមួយរូប ធ្លាក់បាក់ឌុប ប៉ុន្តែមានសមត្ថភាពបង្កើតគ្រឿងចក្រ ដែលអាចបញ្ជាបានទៀត…(មានវីដេអូ)

ពិតជាអស្ចារ្យមែនកូនខ្មែរ! យុវជនខ្មែរមួយរូប ធ្លាក់បាក់ឌុប ប៉ុន្តែមានសមត្ថភាពបង្កើតគ្រឿងចក្រ ដែលអាចបញ្ជាបានទៀត។ យុរជនម្នាក់ដែលមានឈ្មោះ ថាឌិប បូរ៉ា មានអាយុ ១៩ ឆ្នាំ មានទីលំនៅក្នុងភូមិតាំងសោង ឃុំសំពណ៌មាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

គាត់បានប្រលងធ្លាក់បាក់ឌុបកាលពីឆ្នាំកន្លងទៅ សព្វថ្ងៃប្អូនប្រុសនៅផ្ទះ ដោយសារតែបញ្ហាជីវភាព ប្អូនប្រុសបានបោះបង់ការសិក្សា ហើយរស់នៅជាមួយឪពុកម្ដាយជួយកិច្ចការផ្ទះ ។ពិតជាគួរអោយស្ញើចសរសើរប្អូនប្រុសមែនដែល មានសមត្ថិភាពអាចបង្កើតគ្រឿងចក្រតូចៗបានដោយ ខ្លួនឯង ហើយអាចបញ្ជាបានទៀតផង ដោយមិនបានឆ្លងកាត់ការរៀនសូត្រជំនាញពីណាឡើយ នេះគឺជាសមត្ថិភាពនិងទេពកោសល្យរបស់គាត់ផ្ទាល់។

យោងតាមសម្ដីរបស់ ប្អូនប្រុសផ្ទាល់បានអោយដឹងថា ៖ ប្អូនបង្កើតដំបូងឡើយជាឡានធម្មតាដែលធ្វើពីដែកស័ង្កសីី គ្រាន់តែជាការលេងកំសាន្តតែប៉ុន្នោះ ប៉ុន្តែក្រោយមកប្អូនមានការស្រមើចង់បង្កើតឡានដែលបញ្ជាបានទៀត ហើយក៏បែកគំនិតអាចបង្កើតឡានដែលអាចបញ្ជាបាន។ប្អូនក៏ធ្លាប់លក់ឡានដែលខ្លួនឯងបានបង្កើតទៅអោយក្មេងបានប្រាក់មួយចំនួនផង។

យោងតាមសម្ដីរបស់ឪពុកបូរ៉ា បាននិយាយថា គាត់មានកូន៥នាក់ ហើយបូរ៉ាជាកូនពៅ ដោយបូរ៉ាមានបញ្ហាសុខភាព ឧស្សាហ៍ឈឺ មិនសូវបានរៀនទៀងទាត់ ហើយក៏ប្រលងធ្លាក់បាក់ឌុប។

គាត់បានបន្ថែមទៀតថា គាត់មានភាពត្រេកអរពេលដែលឃើញកូនមានគំនិតច្នៃប្រឌិត គាត់ចង់បញ្ជូនកូនអោយទៅរៀនបច្ចេកទេសបន្ថែមទៀត ដោយឃើញកូនមានដុងរួចទៅហើយ ប៉ុន្តែគាត់គ្មានប្រាក់គ្រប់គ្រាន់ដើម្បីបញ្ជុនកូនអោយទៅរៀនបន្ត។

សូមទស្សនាវីដេអូនៅខាងក្រោម៖

%d bloggers like this: