វីដេអូស្ដែងៗ! សូមចូលរួមរំលេកទុកផង ពិតជាសង្វែងណាស់ កុមារីធ្លាក់ចូលក្នុងអាងក្រពើហើយត្រូវក្រពើខាំហែកស៊ីដោយបន្សល់តែឆ្អឹងលលាក្បាល…(មានទស្សនាវីដេអូ)

ខេត្តសៀមរាប៖សូមម្ដាយឪពុកមេត្តាប្រុងប្រយ័ត្នកូន និងមេីលកូនៗតូចឲ្យបានល្អកុំឲ្យមានវិបដិសារីចំពោះមុខរបចិញ្ចឹមក្រពេីនេះ ។ហេតុការណ៍នេះបានកើតឡើងនៅចន្លោះវេលាម៉ោង១០ដល់ម៉ោង១១ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩ត្រង់ចំណុចអាងក្រពើក្រោយផ្ទះកុមារីរងគ្រោះភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាបក្រុងសៀមរាប ខេត្តសៀមរាប។ កុមារីរងគ្រោះឈ្មោះ រ៉ម រដ្ឋនារី កើតថ្ងៃទី១៧ខែមេសា ឆ្នាំ២០១៧ ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថាតាមការសាកសួរឪពុកកុមារីរងគ្រោះបានប្រាប់មកថានៅវេលាម៉ោង១០ គាត់បានជិះម៉ូតូ ទៅក្នុងភូមិដោយទុកកុមារីរងគ្រោះ នៅជាមួយម្តាយ ដែលទើបទែសម្រាលកូនរួច (សសៃខ្ចី) មើលនៅផ្ទះ រហូតដល់ម៉ោង១០ជាង។

បានត្រលប់មកវិញសួររកកូនស្រាប់ តែបាត់រកមិនឃើញ ហើយព្យាយាមដើររកជុំវិញផ្ទះ នៅតែរកមិនឃើញក៏ឡើងទៅមើល ក្នុងទ្រុងក្រពើស្រាប់តែឃើញ លលាក្បាល១នៅក្នុងទ្រុងក្រពើ។ ទើបឪពុកកុមាររងគ្រោះដឹងថា កូនគាត់បានធ្លាក់ចូលទ្រុងក្រពើហើយត្រូវក្រពើស៊ីនៅសល់តែលលាក្បាលតែបុណ្ណោះ៕

យោងតាមគណនីហ្វេសប៊ុក«Vouchkim Hun» បានបង្ហោះវីដេអូនិងសរសេររៀបរាប់ថា៖
«ប្រុងប្រយ័ត្នបំផុតចំពោះក្មេងតូចៗកូនអេីយកូនកូនឈឺយ៉ាងណាទៅសូមចូលរួមរំលេកទុកផងបងជាមួយនិងក្រុមគ្រួសារដែលបាត់បង់កូនស្រីជាទីស្រលាញ់ដោយសារគ្រោះថ្នាក់ធ្លាក់ចូលក្នុងអាងក្រពើត្រូវក្រពេីសុីគួអោយសង្វេកណាស់សូមវិញ្ញាខ័ណ្ឌក្មួយទៅកាន់សុគតិភពចុះគ្មានអ្នកចង់អោយរឿងអកុសលបែបនេះកេីតឡេីងទេ។ សូមអភ័យទោសចំពោះវិដេអូគ្រាន់ចង់ចែករំលែកការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុតចំពោះការចិញ្ចឹមសត្វសាហាវបែបនេះ»

សូមទស្សនាវីដេអូនៅខាងក្រោម៖

%d bloggers like this: