វីដេ​អូស្ដែងៗក្រពើ​ខាំហែកស៊ី​កុមារីអាយុ២ឆ្នាំ ដែ​លធ្លាក់​ចូលក្នុង​អាងក្រពើ…..(មានវីដេអូ)

ខេត្តសៀមរាប៖សូមម្ដាយឪពុកមេត្តាប្រុងប្រយ័ត្នកូន និងមេីលកូ​នៗតូចឲ្យបានល្អកុំឲ្យមានវិប្បដិសារីចំពោះមុខរបចិញ្ចឹមក្រពេីនេះ ។ ពិតជាសង្វែងណាស់ កុមារីធ្លាក់ចូលក្នុងអាងក្រពើហើយ​ត្រូវក្រពើខាំហែកស៊ីដោយបន្សល់តែឆ្អឹងលលាក្បា​ល។ហេតុការណ៍នេះបានកើតឡើងនៅចន្លោះវេលាម៉ោង១០ដល់ម៉ោង១១ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩ត្រង់ចំណុចអាងក្រពើក្រោយផ្ទះកុមារីរងគ្រោះភូមិពោធិ៍បន្ទាយ​ជ័យ សង្កាត់សៀមរាបក្រុង​សៀមរាប ខេត្ត​សៀមរាប។ កុមារីរងគ្រោះឈ្មោះ រ៉ម រដ្ឋនារី កើតថ្ងៃទី១៧ខែមេសា ឆ្នាំ២០១៧ ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថាតាមការសាកសួរឪពុកកុមារីរងគ្រោះបានប្រាប់មកថានៅវេលាម៉ោង១០ គាត់បានជិះម៉ូតូ ទៅក្នុងភូមិដោយទុកកុមារីរងគ្រោះ នៅជាមួយម្តាយ ដែលទើបទែសម្រាលកូនរួច (សសៃខ្ចី) មើលនៅផ្ទះ រហូតដល់ម៉ោង១០ជាង បានត្រលប់មកវិញសួររកកូនស្រាប់ តែបាត់រកមិនឃើញ ហើយព្យាយាមដើររកជុំវិញផ្ទះ នៅតែរកមិនឃើញក៏ឡើងទៅមើល ក្នុងទ្រុងក្រពើស្រាប់តែឃើញ លលាក្បាល១នៅក្នុងទ្រុងក្រពើ។ ទើបឪពុកកុមាររងគ្រោះដឹងថា កូនគាត់បានធ្លាក់ចូលទ្រុងក្រពើហើយត្រូវក្រពើស៊ីនៅសល់តែលលាក្បាលតែបុណ្ណោះ៕ប្រភព SR





%d bloggers like this: