ទីបំផុតបានស្គាល់មុខពិត! ឪពុករបស់ក្មេងប្រុសដែលបានច្នៃកាតាបពីខ្សែដេរបាវធ្វើឲ្យកូនស្ពាយទៅរៀនហើយ ដែលបានធ្វើឲ្យល្បីដល់ប្រទេសជាច្រើនដូចជា ជប៉ុន​ ថៃ តៃ​វ៉ាន់ ឥណ្ឌា​ ចិន​ ហុងគ្រី…(មានវីដេអូ)

កាលពីពេលថ្មីៗនេះតាមរយះហ្វេសប៊ុកឈ្មោះ​ Sophous Suon/School bags បានបង្ហោះសារឲ្យដឹងថា “ក្រោយពីរូបភាពកាតាបច្នៃពីខ្សែដេរបាវរបស់ឪពុកម្នាក់ធ្វើឲ្យកូនស្ពាយទៅរៀន ត្រូវបានអ្នកគ្រូបង្ហោះ​រូបភាពនោះក៏បានល្បីដល់ប្រទេសជាច្រើនដូចជា ជប៉ុន​ ថៃ តៃ​វ៉ាន់ ឥណ្ឌា​ ចិន​ ហុងគ្រី… និងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយគិតថាឪពុកច្នៃកាតាបព្រោះតែគាត់គ្មានលទ្ធភាពទិញកតាបថ្មីឲ្យកូនទៅរៀន។

ឥឡូវយើងទៅមើលការពិតទាំងអស់គ្នា។ថ្ងៃនេះកុមារា នី​ កេង​ បាននាំផ្លូវនាយិកា​ និងអ្នកគ្រូទៅផ្ទះដើម្បីជួបនឹងឪពុកម្ដាយរបស់គេ។ បើតាមសម្ដីរបស់ឪពុកម្ដាយក្មេងបានប្រាប់ថា គាត់(ឪពុក)​ទំនេរពីការងារបេះទុរេនក៏ចេះតែយកខ្សែដែលកាត់សល់ពីការចងទុរេនមកច្នៃធ្វើរបស់ផ្សេងៗ ដូចជាមួក អង្រឹង​ កាបូបតូច​ធំ… រហូតមកដល់កាតាបឲ្យកូនស្ពាយទៅរៀននេះ។ គាត់បន្តថា ធ្លាប់ទិញកាតាបឲ្យកូនប្រុសស្ពាយទៅរៀនម្ដងហើយ​ តែកាតាបនោះបានបាត់​ពេលត្រឡប់មកពីធ្វើការនៅប្រទេសថៃវិញ(កម្មករក្នុងចំការទុរេន)​ ប៉ុន្តែដោយកូនត្រូវទៅចូលរៀនវិញមិនមានអ្វីស្ពាយក៏ឲ្យកូនស្ពាយកាតាបដែលគាត់ធ្វើផ្ទាល់ដៃហ្នឹងទៅ​ មិនទាន់បានទិញកាតាបថ្មីឲ្យ ម្យ៉ាងជិតវ៉ាកងធំហើយ (ជាង2ខែទៀតវិស្សមកាល)។

បើតាមស្ថានភាពគ្រួសាររបស់គាត់ យើងឃើញថាគាត់រស់នៅជាមួយជីដូនចាស់ម្នាក់ មានផ្ទះរស់នៅសមល្មម មានម៉ូតូជិះ បញ្ជាក់ថាគាត់មិនមែនគ្មានលទ្ធភាព​ទិញ​កាតាប​រៀនឲ្យ​កូន​ទេ​ អ្វីដែលពិសេសគឺគាត់ចេះត្បាញខ្សែដេរបាវធ្វើសម្ភារ:ផ្សេងៗព្រមទាំងកាតាបកូន។ ព័ត៌មានមួយចំនួនចុះផ្សាយដោយមិនបានសាកសួរឲ្យបានច្បាស់ ផ្សាយផ្ទុយពីអ្វីដែល អ្នកគ្រូ​បានសរសេរ​ Note (អ្នកគ្រូគ្រាន់តែចង់បង្ហាញកាតាបដែលឪពុកច្នៃឲ្យកូនស្ពាយផ្ទាល់ដៃ មិនបាននិយាយថាឪពុកក្ររហូតដល់គ្មានលុយទិញកាតាបឲ្យកូនស្ពាយទៅរៀនទេ គាត់សរសើរស្នាដៃដែលចេះច្នៃបានស្អាត មានកាតាបប្លែកពីសិស្សដ៏ទៃប៉ុណ្ណោះ​)​ បើនិយាយពីការច្នៃប្រឌិតសម្ភារ:ប្រើប្រាស់វត្ថុអនុស្សាវរីយ៍ គឺប្រទេសកម្ពុជាសម្បូរនៅខាងខេត្តសៀមរាប​ កំពង់ឆ្នាំង…

គ្រាន់តែនេះសម្រាប់តំបន់នេះមិនធ្លាប់មានទើបចង់បង្ហាញ។ជាការពិត ប្រជាជននៅតំបន់នេះចំណាកស្រុកច្រើន (ទៅធ្វើការនៅថៃច្រើន)​ហើយក្មេងៗជាច្រើននៅភូមិនេះពួកគេខ្វះខាតសម្ភារ:សិក្សា​ សម្ភារ:កីឡា​ សម្លៀក​បំពាក់ សមរម្យ​ដោយសារឪពុកម្ដាយចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ទុកកូនៗនៅជាមួយជីតា ជីដូនចាស់ៗ ពូ​មីង… ដូច្នេះ​ការមើលថែមិនបានដិតដល់ មករៀនមិនបានទៀងទាត់ មិនសូវមានការជួយណែនាំពីអ្នកផ្ទះ​ គ្រូក៏ពិបាកខ្លាំងក្នុងការបង្រៀន(ខ្លះទៅថៃជាមួយឪពុកម្ដាយជាច្រើនខែបោះបង់ការសិក្សា ខ្លះត្រឡប់មកក៏សុំចូលរៀនវិញក្រោយពីចោលសាលាជាច្រើនខែ​ ខ្លះរៀនទី1ពីតូចរហូតដល់ធំ… )​

អ្នកពាក់ព័ន្ធ លោកគ្រូ​អ្នកគ្រូ​ និងនាយកសាលាបានព្យាយាម និងធ្វើអ្វីដែលគួរធ្វើតាមលទ្ធភាពហើយ តែយើងមិនអាចធ្វើអ្វីបានលើសលប់ទេ​ ព្រោះបញ្ហាជីវភាព​រៀងៗខ្លួន ហើយបញ្ហានេះជាបញ្ហាប្រឈមដ៏ធំមួយមិនមែនងាយដោះស្រាយ។ហេតុនេះតាមរយៈ​ភាពល្បីល្បាញនេះ បើសិនជាបានឃើញការលំបាក ភាពខ្វះខាតរបស់កុមារដ៏ទៃៗហើយ សូមជួយជាសម្ភារ:ឬក៏មិនបានជួយក៏តាមតែទឹកចិត្តរបស់លោកអ្នកពីគ្រប់ទីកន្លែង​។ សូមអធ្យាស្រ័យផងបើសិនមានការលើសលួសខុសឆ្គងពាក្យពេចន៍ផ្សេងៗ ជាចុងក្រោយសូម​អរគុណ​សម្រាប់ការចុះផ្សាយពីពួកយើង។ សូមអរគុណ កំរៀង​ថ្ងៃអង្គារ​៨រោចខែជេស្ឋ​ឆ្នាំកុរ​ឯកស័ក​ព.ស២៥៦៣”៕

សូមទស្សនាវីដេអូនៅខាងក្រោម៖

%d bloggers like this: