ឃាតកម្មសាហាវណាស់! ប្រហែលរំលោភសម្លាប់ទៀតហើយ សាកសពនារីម្នាក់ត្រូវបានឆេះខ្លោចមិនស្គាល់ ខណៈពេលដែលជនមិនស្គាល់មុខដឹងតាមរថយន្តមកទម្លាក់ចោល…

ភ្នំពេញ៖ សាកសពនារីម្នាក់ត្រូវបានឆេះខ្លោចមិនស្គាល់ ខណៈពេលដែលជនមិនស្គាល់មុខដឹងតាមរថយន្តមកទម្លាក់ចោល ហើយយកសាំងចាក់ដុតបំផ្លាញភស្តុតាង។ ហេតុ​​ការណ៍នេះកើតឡើងនៅវេលា​​ម៉ោង១១យប់ ត្រូវនឹងថ្ងៃទី ២៩ មិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំនុចដីឡូត៍មួយកន្លែង ជិតស្ពានលីយ៉ុងផាត់ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចនៅកន្លែងបានប្រាប់សារព័ត៌មានថា មានករណីឃាតកម្មដុតសាកសព នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅលើដីឡូតិ៍ដីព្រៃមួយកន្លែងជិតស្ពានលីយ៉ុងផាត់​​ គេបានឃើញផ្សែងហុយ ហើយមានធុំក្លិនឈ្ងៀមក៏នាំគ្នាទៅមើល ស្រាប់តែប្រទះឃើញសាកសពមួយត្រូវបានភ្លើងឆេះ នៅសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ។

ដោយសារសាកសពខ្លោចនៅតែឆ្អឹងហើយមើល​​មិនស្គាល់មុខ នោះសមត្ថកិច្ចសន្និដ្ឋានដំបូងថាជាមនុស្សស្រីដោយសារនៅកន្លែងកើតហេតុគេប្រទះឃើញអាវទ្រនាប់ និងវត្ថុផ្សេងៗទៀតនៅក្បែរនោះ។ ដោយឡែកជនសង្ស័យ ដែលបានដឹកមនុស្សតាមរថយន្តយកទៅដុតចោលនៅដីឡូតិ៍ខាងលើ។

សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់​​យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ពេលនេះសមត្ថកិច្ចកំពុងតែប្រកាសរកសាច់ញាតិណាបាត់សមាជិកសូមធ្វើការទំនាក់ទំនងទៅខណ្ឌជ្រោយចង្វារ៕

%d bloggers like this: