តារាចម្រៀង ពេជ្រ សោភា បានបញ្ចេញរូបភាពចាស់ៗ​ជាច្រើនជាមួយបងស្រី ហើយថែមទាំងបាននិយាយថា…

តារាចម្រៀងស្រីលំដាប់ជួរមុខអ្នកនាង ពេជ្រ សោភា ពីមួយថ្ងៃទៅមួយថ្ងៃ ទទួលបានការគាំទ្រខ្លាំង ទាំងវិស័យសិល្បៈ និងការរកស៊ីរបស់ខ្លួន សុទ្ធតែទទួលបានភាពជោគជ័យទាំងអស់ ។

អ្នកនាង ពេជ្រ សោភា សព្វថ្ងៃតារាចំរៀងស្រីរូបនេះហាក់មានការមមាញឹកខ្លំាងជាមួយការឡើង Concert តាមខេត្តក៏ដូចជាការប្រគុំតន្រ្តីជាច្រើនផងដែល។ អាចនិយាយបានថា ប្រជាប្រិយភាពរបស់តារាចម្រៀងស្រីលំដាប់ជួរមុខអ្នកនាង ពេជ្រ សោភា ពីមួយថ្ងៃទៅមួយថ្ងៃ ទទួលបានការគាំទ្រខ្លាំង ទាំងវិស័យសិល្បៈ និងការរកស៊ីរបស់ខ្លួន សុទ្ធតែទទួលបានភាពជោគជ័យទាំងអស់ ។

ជាមួយគ្នានេះដែរ នៅពីក្រោយភាពជោគជ័យរបស់ចម្រៀងស្រី ដ៏មានប្រជាប្រិយភាព ក្នុងផលិកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ក៏មានរឿងរ៉ាវជាច្រើនដែលទស្សនិកជនភាគច្រើនមិនដែលបានដឹង ។ជាក់ស្ដែង កាលពីថ្មីៗនេះអ្នកនាងក៏បានបង្ហោះសារ និងរូបភាពប៉ុន្មានសន្លឹក នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលធ្វើឲ្យអ្នកគាំទ្រទទួលការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានឃើញការបង្ហោះមួយនេះ ។

ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះនោះ អ្នកនាង ពេជ្រ សោភា បានសរសេររៀបរាប់ថា៖ «បែបនេះតាំងពីតូច ពេលឈឺ បងស្រីមិនងាយស្អប់មនុស្សដែលមិនធ្វើអីបងនោះទេ បងប្រាប់មនុស្សនោះអូនគួរប្រយ័ត្ន រូបភាពតាំងពីតូចរួមសុខរួមទុក្ខ អរគុណបងស្រីរាល់ពេលខ្ញុំឈឺ ខ្ញុំពិបាកចិត្តនៅមានបង១ជួយជាកម្លាំងចិត្ត» ។

ជាមួយគ្នានេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះ គឺថារូបភាពកាលពីតូចរបស់អ្នកនាង ពេជ្រ សោភា មើលទៅពិតជាស្រស់ស្អាត មិនចាញ់ពេលបច្ចុប្បន្ននោះឡើយ ។យ៉ាងណាមិញ នេះជាលើកទីមួយហើយ ដែលឃើញអ្នកនាង ពេជ្រ សោភា បង្ហោះសាររៀបរាប់បែបនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុក៕

%d bloggers like this: