ក្តៅៗ ! ទីបំផុតរកឃើញសព្វនិស្សិតឆ្នើមដែលបានបើកម៉ូតូតែម្នាក់ឯងមកដល់ពាក់កណ្ដាលស្ពានក៏ឈប់ម៉ូតូហើយលោតទៅក្នុងទឹកទន្លេ លិចបាត់នោះហើយ…(មានវីដេអូ)

ភ្នំពេញ៖ប្រិយមិត្តជ្រាបច្បាស់រួចហើយរឿងរ៉ាវបង្កអោយមានភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃពុធទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចលើស្ពានជ្រោយចង្វាថ្មី ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។ និស្សិតស្រីម្នាក់មិនដឹងមានបញ្ហាអ្វី បានបើកម៉ូតូតែម្នាក់ឯងមកដល់ពាក់ កណ្ដា លស្ពានក៏ឈប់ម៉ូតូហើយលោតទៅក្នុងទឹកទន្លេ លិចបាត់ ដោយបន្សល់ទុកម៉ូតូនៅលើស្ពានបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ច រហូតមកដល់ព្រឹកថ្ងៃទី២៧ មិថុនា នេះរកមិនទាន់ឃើញនៅឡើយទេ។

រហូតមកដល់ព្រឹកថ្ងៃទី២៧ មិថុនា នេះ ក្រុមគ្រួសារជនរងគ្រោះក៏បានធ្វើដំណើរ រួមទាំងនិស្សិតដែលត្រូវជាមិត្តភក្តិជនរងគ្រោះបាននាំគ្នាទន្ទឹងកំពុងរង់ចាំទទួលស ពជនរងគ្រោះ ដែលក្រុមទូកអ៊ិស្លាមកំពុងតែរាវរក ។ គួរបញ្ជាក់ថា មុនពេលដែលនិស្សិតស្រីរូបនេះមកនេះ គឺជនរងគ្រោះបានសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួននៅវេលាម៉ោង៧និង៣៣នាទីយប់ថា «លាឈ្មោះនិស្សិត» ។

ហើយទាក់ទិននឹងមូលហេតុដែលនិស្សិតរូបនេះមកគិតខ្លីននេះ ត្រូវបានឪពុកម្តាយ ក៏ដូចជាមិត្តភក្តិជនរងគ្រោះពុំមាននរណាម្នាក់ដឹងពីមូលហេតុអ្វីឱ្យពិតប្រាកដនោះទេ ប៉ុន្តែពួកគាត់អះអាងថា និស្សិតរូបនេះពុំ ដែលមានរឿងអ្វី ឬមានទំនាក់ទំនងស្នេហាដែលធ្វើឱ្យនាងគិតខ្លីនោះទេ។រហូតមកដល់ព្រឹកថ្ងៃទី២៧ មិថុនា នេះ ក្រុមគ្រួសារជនរងគ្រោះក៏បានធ្វើដំណើររួមទាំងនិស្សិតដែលត្រូវជាមិត្តភក្តិជនរងគ្រោះបាននាំគ្នាទន្ទឹងកំពុងរង់ចាំទទួលជនរងគ្រោះ ដែលក្រុមទូកបងប្អូនខ្មែរអ៊ីស្លាមកំពុងតែរាវរក។

ចំណែកម៉ូតូ និងសំភារៈរបស់ជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនដល់ក្រុមគ្រួសារវិញ ៕នារីរងគ្រោះឈ្មោះ វេន ឡៃ អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យមេគង្គ ស្នាក់នៅក្នុងផ្ទះជួល ក្នុងសង្កាត់ទឹកថ្លា ស្រុកកំណើតនៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។មុនពេលកើតហេតុ គេឃើញនារីម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1J.0508 តែម្នាក់ឯង ធ្វើដំណើរចេញពីរង្វង់មូលព្រហ្មមុខបួន (ត្រើយខាងកើត) ក្នុងទិសដៅពីកើតមកលិច ។

ខណៈមកដល់ពាក់កណ្ដាលស្ពាន ក៏ទុកម៉ូតូចោល ហើយលោតទៅក្នុងទឹកទន្លេលិចបាត់ តែម្ដង ។នាថ្ងៃនេះផងដែលសពនារីរូបនោះក៌បានផុសឡើង តាមរយៈឪពុកនារីរងគ្រោះបន្តថា កូនគាត់មិនដឹងថាមិនវិបត្តិអ្វីដែរព្រោះទា Laptop អោយLaptop ទាអីបាននិងប៉ុន្តែហេតុអ្វីក៌គិតខ្លីបែបនេះ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

%d bloggers like this: