ពិតជាអស្ចារ្យណាស់! ជួយស៊ែរដើម្បីលើកទឹកចិត្តកូនខ្មែរមួយមក ក្រុមយុវជនមួយក្រុមបង្ហាញពីភាពស្នេហាជាតិរបស់ខ្លួនជាខ្លាំង ដោយក្នុងនោះគាត់បានកសាងប្រាសាទអង្គរវត្តខ្មែរយើងដោយប្រើប្រាស់គ្រាប់សូកូឡាសុទ្ធតែម្តង….

ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីមានគេឃើញក្នុងហ្វេសប៊ុករបស់បងប្រុសម្នាក់ឈ្មោះ Socheat Pich ដែលគាត់បានបង្ហោះរូបជាច្រើនសន្លឹកដែលបង្ហាញពីភាពស្នេហាជាតិរបស់ខ្លួនជាខ្លាំង ដោយក្នុងនោះគាត់បានកសាងប្រាសាទអង្គរវត្តខ្មែរយើងដោយប្រើប្រាស់គ្រាប់សូកូឡាសុទ្ធតែម្តង។

ដោយក្នុងនោះបងប្រុសបានសរសេររៀបរាប់ថា៖ “មិនមែនជាក្តីស្រមើរស្រមៃឬក៏សុបិន្តទេវាគឺជាការពិតពួកយើងទាំងអស់គ្នាពិតជាមានមោទភាពណាស់ដែលមានឱកាសដ៏ប្រពៃក្នុងការធ្វើរប្រាសាទអង្គរវត្តមួយនេះអំពីគ្រាប់សូកូឡាសុទ្ធតែម្តង,

ព្រោះតែពួកយើងជាកូនខ្មែរមានព្រលឹងជាពូជអ្នកសាងអង្គ,ទោះបីជាយើងធើ្វរមិនបានដូចមួយរយភាគរយក៍ដោយតែលត្ថផលនៃស្នាដៃចេញមកពិតជាអស្សច្ច្ដាមែន។”

%d bloggers like this: