សូមបងប្អូនប្រយ័ត្នផង! នារីម៉ាស្សាជើងល្អ៣នាក់ បានរួមគំនិតគ្នា ប្រើល្បិចឲ្យភ្ញៀវដេកផ្កាប់មុខ រួចបន្លំយកលុយភ្ញៀវចំនួន៩០០ដុល្លារ ដោយប្រើល្បិចធ្វើជា….

ភ្នំពេញ ៖ កាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី២៧ ខែមិថុនា ​​ឆ្នាំ២០១៩ នៅក្នុងហាងម៉ាស្សាមួយកន្លែង ផ្ទះលេខ៦៥ ផ្លូវលេខ១៧៨ ភូមិ៣ សង្កាត់ជ័យ ជំនះ ខ​​ណ្ឌដូនពេញ ។ នារីម៉ាស្សាជើងល្អ៣នាក់ បានរួមគំនិតគ្នា ប្រើល្បិចឲ្យភ្ញៀវដេកផ្កាប់មុខ រួចបន្លំយកលុយភ្ញៀវចំនួន៩០០ដុល្លារ ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គា​​ត់បានចូលម៉ាស្សាក្នុងហាងកើតហេ​​តុខាងលើ ពេលនោះ​​នារីសង្ស័យឈ្មោះជួន ដាលីន បានប្រើល្បិចឲ្យគាត់ដោះអាវចេញ និងដេកផ្កាប់មុខ ខណៈដែលគាត់មិនចាប់អារម្មណ៍ ស្រាប់តែមាននារីសង្ស័យឈ្មោះសូត សុហេង បានដើរចូលបន្ទប់ រួចធ្វើសកម្មភាពលួចយកលុយគាត់អស់ចំនួន៩០០ដុល្លារ ។

ចំណែកនារីសង្ស័យឈ្មោះប៊ុន ស្រីនាង ជាអ្នកមើលទ្វារបន្ទប់ខាងក្រៅ។ ជនរងគ្រោះបន្តថា នៅពេលដែលក្រុមនារីសង្ស័យធ្វើសកម្មភាពយកលុយគាត់ សំណាងល្អ គាត់បានក្រឡេកឃើញទាន់ ក៏ស្រែកឆោឡោ ហើយនារីសង្ស័យព្យាយាមរត់គេចខ្លួន តែត្រូវកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ប្រទះឃើញក៏ជួយអន្តរាគមន៍ឃាត់ខ្លួននារីសង្ស័យទាំង៣នា​​ក់ និងដកហូតលុយចំនួន៩០០ដុល្លារ របស់គាត់វិញ។ក្រោយចាប់ខ្លួន នារីសង្ស័យទាំង៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចនាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

នារីម៉ាស្សាយកលុយភ្ញៀវ ទី១-ឈ្មោះប៊ុន ស្រីនាង អាយុ២៥ឆ្នាំ ទី២-ឈ្មោះ ជួន ដាលីន អាយុ៣៣ឆ្នាំ​​​​ ទី៣-ឈ្មោះសូត សុហេង អាយុ៣០ឆ្នាំ ។ នារីទាំង៣ មានមុខរបរម៉ាស្សា និងស្នាក់នៅជាមួយគ្នា ស្ថិតនៅផ្ទះជួលលេខ៦៥ ផ្លូវលេខ១៧៨ ភូមិ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។ ចំណែក ជនរងគ្រោះឈ្មោះហ៊ន ហៀងផេង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានលំ​​​​នៅក្នុងភូមិពោធិ៍មង្គល ផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

%d bloggers like this: