រន្ធត់ណាស់! ករណីគ្រោះចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងរថយន្តពីរគ្រឿងដែលមានទិសដៅស្របទិសគ្នា ពីទិសខាង ជើងទៅទិសខាងត្បូង…

តាកែវ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៧ និង២០ នាទី នៅលើផ្លូវជាតិលេខ២ចន្លោះគីឡូម៉ែត្រ ១១៨-១១៩ ស្ថិតនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ មានករណីគ្រោះចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងរថយន្តពីរគ្រឿងដែលមានទិសដៅស្របទិសគ្នា ពីទិសខាង ជើងទៅទិសខាងត្បូង។

១-ម៉ូតូម៉ាកវេវ ពណ៌ទឹកប៉ិចពាក់ផ្លាក លេខ67F100260 បើកបរដោយ ឈ្មោះ ទុន វិន ភេទប្រុស អាយុ ៧០ ឆ្នាំ មុខរបរ កសិករ នៅភូមិ1 សង្កាត់ 1 ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តកំពុងសោម មានពាក់មួកសុវត្តិភាព ត្រូវរងរបួសធ្ងន់ និងមានដឹងអ្នករួមដំណើរម្នាក់ឈ្នោះ នាង សាមុត ភេទស្រី អាយុ ៥៥ឆ្នាំ នៅភូមិ យិនយ៉ា ឃុំ យិនស៊ុង ស្រុកទិនបៀន មានពាក់មួកសុវត្តិភាព ត្រូវរងរបួសធ្ងន់ បានបញ្ជូនទៅមន្ទីពេទ្យវៀតណាម ។
២-រថយន្តម៉ាកកាម៉ារីបាឡែន ពណ៌ទឹក ប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AK4681 បើកបរដោយឈ្មោះ ឈុន សុវណ្ណគង្គា ភេទស្រី អាយុ ២៨ រស់នៅភូមិ ផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ពុំមានរងរបួសស្នាមទេ ។

៣-រថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 2R 3748 បើកបរដោយឈ្មោះ គូ ថន ភេទ ប្រុស អាយុ ៣៧ ឆ្នាំ នៅភូមិ ពោធិ៍ ឃុំ ព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវក្រោយពេល កើតហេតុបានរត់គេចខ្លួន ។
– មូលហេតុជែងវ៉ាក្នុងសណ្ឋានភាពគ្រោះថ្នាក់ ។
-វត្ថុតាងម៉ូតូនិងរថយន្តទាំងបី បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគិរីវង់បណ្ដោះអាសន្ន ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ។

%d bloggers like this: