ភ្ញាក់ផ្អើល ! អាចា​រ្យរៀ​បចំបូជា ស្រាប់តែសពហា​មាត់ម្ហបៗរស់ឡើងវិញ

ភ្នំពេញ ៖ ស្ត្រីចំណាស់គ្មានសាច់ញាតិម្នាក់ បានឈឺដេកដួលគ្មានអ្នកជួ​យមើលថែ ក្នុងរោងកម្មកសំ​ណង់ររាប់ខែ រហូតសភាពជំ​ងឺធ្ងន់ធ្ងរដេកបាត់មាត់បាត់ក ទើបក្រុមសន្តិសុខនឹកស្មានតែស្លាប់ ក៏ហៅម៉ូតូកង់បីដឹកយកទៅដាក់កន្លែ​ងបូជាសពក្នុងវត្តសំបួរមាស។ លុះតាអាចារ្យរៀបចំបូជា ស្រាប់តែពិនិត្យឃើញថា ស្រ្តីខាងលើនៅមានដង្ហើម និងហា​មាត់ម្ហបៗ បង្កឲ្យមានភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះ​ជួយអន្តរាគមន៍ ដឹកទៅសង្គ្​រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍តាអាចារ្យប្រុងបូជាសព បែរជាសពនៅមានដង្ហើម បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចកន្លែងបូជាសព (ប៉ាឆា) ក្នុងវត្តសំបួរមាស ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
ស្ត្រីអភ័ព្វប៊ិះត្រូវតាអាចារ្យបូជាទាំងរស់នេះ មានឈ្មោះយាយយ៉ា អាយុ៦០ឆ្នាំ មុខរបរកម្មករសំណង់នៅក្នុងបុរី ស្នាក់នៅក្នុងរោងកម្មករ។


%d bloggers like this: