អាណិតអាសូរណាស់ ! ឪពុក​ម្តាយ​ស្លាប់​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ បន្សល់​ទុក​កូនប្រុស ៣​នាក់នៅកំព្រា

ហ្វេ​ស​ប៊ុ​ក​៖ ក្រោយ​ការ​រលំ​បាក់​អគារ ៧​ជាន់ បាន​បណ្តាល​អោយ​មាន​អ្នក​រង​របួស និង​ស្លាប់​ជា​ច្រើន​នាក់​។ ក្នុង​នោះ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ ដែល​ស្ថិត​នៅ​ក្នុងភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

បន្ទាប់​ពី​លឺដំណឹង​នេះ​ក្រុម​គ្រ​សារ​ជា​ច្រើន​ដែល​មាន​សាច់ញាតិ បាន​ធ្វើការ​នៅ​ទីនោះ​មាន​អារម្មណ៍​ក្តុកក្តួល​យ៉ាង​ខ្លាំង​។​ដោយឡែក​មានគ្រួសារ​មួយ​ដែល​មានកូន​ចំនួន ៣​នាក់​ត្រូវ​បាន​ឪពុក​ម្តាយ​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នោះ​ទាំងអស់​។ ក្រុម​គ្រួ​សារបាន​ធ្វើ​រោង​បុណ្យ ចាំ​ទទួល​សព​របស់​អ្នក​ទាំង ២ ដែល​បាន​ដឹក​មក​។

ក្នុង​នោះ​បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​មានឈ្មោះ​ថា ចែ​ម​វណ្ណ​ធឿ​ន ស្រលាញ់​សន្តិភាព បាន​សរសេរ​ថា “​កម្មវិធី​ដង្ហែរ​សព​លោក ទន់ ប្រុស និង​អ្នកស្រី ហួង ចាន់​ថុ​ល ដែល​បាន​ស្លាប់​ដោយសារ​រលំ​អគារ នៅ​ក្រុងព្រះសីហនុ បាន​មក​ដល់​គេហដ្ឋាន​របស់​សព នៅ​ភូមិ​អូរ​ដា ឃុំ​បួរ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង នៅ​វេលា​ម៉ោង​១:៣០​ថ្ងៃ​ទី​២៤,០៦,១៩”៕

%d bloggers like this: