ពិតជាពិរោះ ! ស្ងាត់ៗ លោក ប៊ុត សីហា ​ចេញ​បទចម្រៀងថ្មី​ទៀត​ហើយ….(មានវីដេអូ)

អតីត​តារា​ចម្រៀង​ហង្សមាស ប៊ុត សីហា បាន​បន្ត​ចេញ​បទ​ចម្រៀង​បន្តបន្ទាប់​បើ​ទោះ​មិន​សូវ​បាន​ញឹក​ញាប់ ប៉ុន្តែ​បទ​របស់​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ស្ពឺ​រូប​នេះ មួយ​បទ​ៗ ពិត​ជា​ពីរោះ និង​ចាក់​ដោត​ខ្លាំង​យុវវ័យ​ដែល​កំពុង​មាន​ស្នេហា​តែ​ម្ដង។ ជាក់​ស្ដែង​ដូច​បទ “បង​មិន​ទាន់​ចាស់​ទេ” ទើប​តែ​ចេញ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

បទ “បង​មិន​ទាន់​ចាស់​ទេ” របស់ ប៊ុត សីហា ចេញ​ក្រោម​ផលិតកម្ម មរតក​មេឌា រៀបរាប់​ពី​ចំណង​ស្នេហ៍​របស់​គូ​សង្សារ​មួយ​គូ ដែល​ពី​ដើម​ឡើយ ស្រឡាញ់​គ្នា​ល្អូក​ល្អិន​ណាស់ ប៉ុន្តែ​ចុង​ក្រោយ​ខាង​ស្រី បាន​សម្រេច​ដើរ​ចេញ ​ធ្វើ​ឲ្យ​ខាង​ប្រុស រស់​នៅ​ទូល​ទុក្ខ ផ្ដុំ​ដោយ​វិប្បដិសារី ស្រែក​អង្វរ​ឲ្យ​ម្ចាស់​ជីវិត​វិល​ត្រឡប់​មក​វិញ ព្រោះ​រូប​គេ ពិត​មិន​អាច​រស់​បាន​ដោយ​គ្មាន​នាង​ឡើយ។ប្រិយមិត្ត​ជា​ច្រើន​ដែល​បាន​ស្ដាប់​បទ​ថ្មី​របស់​តារា​ចម្រៀង​រូប​នេះ​ហើយ សុទ្ធ​តែ​ពោល​ថា បទ​ថ្មី​មួយ​នេះ ពិត​ជា​ចាក់​ដល់​បាត​នៃ​បេះដូង​របស់​ពួក​គេ និង​ថា ពួក​គេ​ស្រឡាញ់​បទ​មួយ​នេះ​ខ្លាំង​ណាស់។ បទ “បង​មិន​ទាន់​ចាស់​ទេ” គឺ​ជា​បទ​ថ្មី បន្ទាប់​ពី​បទ “ផ្លូវ​ទាល់” “យើង​លែង​ជា​ស្នេហា​ហើយ” និង​បទ “គ្មាន​អ្នក​ណា កែ​ចិត្ត​បង​ទេ” ដែល​សុទ្ធ​បទ​ពីរោះ និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង។

សូមទស្សនាវីដេអូខាងក្រោម៖

%d bloggers like this: