សូមចូលរួមអបអរសាទរផង! អស្ចារ្យណាស់កូនខ្មែរមួយរូប បានប្រលងជាប់ចូលសិក្សានៅសាលា Ecole Polytechnique ដែលជាសាលាវិស្វកម្មខាងមនុយក្លេអ៊ែរដ៏ល្បីល្បាញនៅប្រទេសបារាំង…

លោក ហ៊ុយ ស៊ីវអ៊ឺ ជាកូនខ្មែរមួយរូបដែល បានទទួលអាហារូបករណ៍រយៈពេល៥ឆ្នាំថ្នាក់វិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលហៅកាត់ថាសាលាតិចណូ។ បន្ទាប់ពីសិក្សាបាន២ឆ្នាំ លោកបានប្រលងជាប់ ចូលសិក្សានៅសាលា Ecole Polytechnique ដែលជាសាលាវិស្វកម្មដ៏ល្បីល្បាញនៅប្រទេសបារាំង។

ដោយចាប់អារម្មណ៍ទៅលើថាមពលប្រភេទនេះលោកក៏បានសម្រេចចិត្តរៀនជំនាញវិស្វកម្មនុយក្លេអ៊ែរដោយចំណាយរយៈពេល១ឆ្នាំកន្លះនៅសាលាEcole des Mines de Paris។ សព្វថ្ងៃលោកជាវិស្វករផ្នែកសិក្សាគម្រោងថាមពលនៅប្រទេសបារំាងមួយរូបផងដែរ។លោកបន្តទៀតថា ការពិតទៅ អគ្គិសនី និងថាមពល ជាមុខវិជ្ជាដែលខ្ញុំចូលចិត្តតាំងពីតូចមកម៉្លេះ។

បើសិនជាយើងរំលឹកទៅដល់ការសិក្សានៅសាលាតិចណូ ខ្ញុំក៏បានជ្រើសរើសជំនាញថាមពលដូចគ្នាដែរប៉ុន្តែដោយសារត្រូវទៅសិក្សានៅប្រទេសបារំាងខ្ញុំក៏ផ្អាកការសិក្សានៅសាលាតិចណូសិន។អំឡុងពេលសិក្សានៅសាលា Ecole Polytechnique ខ្ញុំបានជ្រើសរើសមេរៀនថាមពលនុយក្លេអ៊ែរ ដើម្បីបកស្រាយចម្ងល់របស់ខ្លួនពីព្រោះថាកាលពីរៀននៅវិទ្យាល័យខ្ញុំធ្លាប់លឺពាក្យប្រតិកម្មនុយក្លេអ៊ែខ្លះៗដែរ។

ហើយក៏តែងចង់ស្វែងយល់ពីវា រហូតដល់មានពួកម៉ាកខ្លះចេះតែនិយាយចំអកលេងថា «សង្ស័យតែពេលធំទៅ ខ្ញុំទៅរៀនផ្នែកហ្នឹងទេ… ឥលូវដូចពាក្យគេនិយាយ មែន !!!»ក្នុងការសិក្សាផ្នែកថាមពលនេះតើមានមុខវិជ្ជាសំខាន់ៗមានដូចជា ៖ Neutronics, Nuclear Physics, Thermo-hydaulics, Particle Physics, Gerneral about Nuclear plant, Energy and Environment, Research projects, …

%d bloggers like this: