ក្តុកក្ដួលណាស់! ដេកចាំពេទ្យជួយឆ្លងទន្លេរហូតដល់ស្លាប់ទាំងម្ដាយទាំងកូនមិនដឹងជាពេទ្យស្អីទុកគ្នាទាល់តែស្លាប់ទាំងម្ដាយទាំងកូនយ៉ាងអណោចអធ័មបែបនេះ…(មានវីដេអូ)

ស្ត្រីម្នាក់ពរពោះគ្រប់ខែម្នាក់បានមកដេករងចាំលោកពេទ្យធំ ខេត្តបាត់ដំបងជួយសម្រាលកូនឲ្យតែបែរជាអកុសល់ត្រូវបានស្លាប់ទាំងម្ដាយទាំងកូនគួរឲ្យសង្វេគនិងអាណោចអាធ័មបំផុតកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅពេទ្យធំខេត្តបាត់ដំបង។ បើតាមបងស្រីបង្កើតរបស់សពជនរងគ្រោះបានប្រាប់ក្រុមសកម្មជនហ្វេសប៊ុកថា

ប្អូនស្រីរបស់គាត់ឈ្មោះ ខឿត ស្រីម៉ៅ អាយុ២៧ឆ្នាំ បានទៅដេករងចាំការជួយសម្រាលកូនរបស់នាងជិតមួយសប្ដាហ៍ទៅហើយនៅឯមន្ទីរពេទ្យធំខេត្តបាត់ដំបង ហើយគាត់ឲ្យលោកពេទ្យពិនិត្យរៀងរាល់ថ្ងៃតែលោកពេទ្យនោះថាមិនអីទេ មិនអីទេ..លុះដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ពេលប្អូនស្រីគាត់ឈឺសម្រាលខ្លាំងក៏ចូលបន្ទប់សម្រាលតែទោះបីយ៉ាងណានាងបានស្លាប់រួមជាមួយកូនរបស់នាងក៏ស្លាប់ដែរដោយពេទ្យថាហូរឈាមច្រើនពេកឃាត់មិនជាប់។

ស្ត្រីជាបងស្រីសពស្ត្រីបានស្លាប់ពេលឆ្លងទន្លេនោះ បានបន្តប្រាប់ទៀតថា សូមឲ្យបុគ្គលិកពេទ្យធំទាំងអស់ចេះធ្វើការដោយទទួលខុសត្រូវផង..បើខ្លួនអសមត្ថភាពក្នុងការព្យបាល…ហេតុអ្វីមិនប្រាប់បងប្អូនសាច់ញាតិសពជនរងគ្រោះឲ្យយកទៅមន្ទីរពេទ្យផ្សេង????

ពលរដ្ឋម្នាក់ដែលយកសាច់ញាតិទៅព្យាបាលនៅពេទ្យនោះបានបង្ហើបប្រាប់ថា មានពេទ្យបម្រើការងារនៅក្នុងមន្ទីរពេទ្យធំនោះមួយចំនួនប្រើពាក្យសម្ដីអាក្រក់មិនសមរម្យជាមួយអ្នកជំងឺឬអ្នកទៅកំដរអ្នកជំងឺទេ…។ បងស្រីរបស់សពបានបន្តទៀតថា គ្មានលោកពេទ្យណាចេញមុខទទួលខុសត្រូវលើការស្លាប់បាត់បង់ជីវិតទាំងម្ដាយកូនរបស់ប្អូនស្រីគាត់នោះទេ…។

ហើយគាត់បានបន្តថាប្អូនស្រីគាត់ធ្លាប់បានឆ្លងទន្លេបង្កើតកូនម្ដងរួចហើយ នេះជាការសម្រាលលើកទី២ ដោយកូនដំបូងរបស់នាងមានអាយុ៧ឆ្នាំភេទស្រីទៅហើយ។ សូមបញ្ជាក់ថាសពស្ត្រីរងគ្រោះត្រូវបានម្ដាយនិងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកស្ទឹងសង្កែ ខេត្តបាត់ដំបងហើយ។ បើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោមៈ

%d bloggers like this: