ពិតជាអស្ចារ្យណាស់! កូនខ្មែរបានបង្កើត មនុស្សយន្តដែលអាចនិយាយជាភាសាខ្មែរបាន នឹងអង់គ្លេសបានថែមទៀត ហើយសំខាន់អាចចង់ចាំបានដូចមនុស្សថែមទៀត…

ហ្វេសប៊ុក៖ ពិតជាភ្ញាក់ផ្អើលណាស់ ដែលកូនខ្មែរបានបង្កើត មនុស្សយន្ត គេហៅថា រ៉ូបូត អាចនិយាយជាភាសាខ្មែរបាននឹងអង់គ្លេសបានថែមទៀត ហើយសំខាន់គឺអាចចង់ចាំបានដូចមនុស្សថែមទៀត ។

អ្វីដែលពិសេសគឺវាអាចនិយាយជាមួយមនុស្សដូចមនុស្សពិតចឹង ដែលបង្កើតដោយក្រុមយុវជនកម្ពុជាមានឈ្មោះថា រ៉ូបូ​ខេម ព្រះកុសមៈ។

ចំណែកឯរ៉ូបូតនេះមានអាយុឆ្នាំដែលមានទម្ងន់ដល់ទៅ ៤៥ ​គីឡូក្រាម​កម្ពស់ ១.៥៨ ​សង់ទីម៉ែត្រដែលបានផលិតក្រុមមានសមាជិក១៤នាក់ដោយប្រើរយះពេល១ឆ្នាំនិងត្រូវចំណាយលុយដល់ទៅ២ម៉ឺនដុល្លាថែមទៀតផង។

ក្នុងនោះមានគ្រូខាង​Program​ ​Electronic​ ​បានពន្យល់ប្រាប់ពីភាពលំបាក់ដោយប្រើ​ ​Program​ ​ថា​​៖​ ​”​យើង​​ប្រើ​​ភាសា​ ​Python​ ​ធ្វើ​​ម៉េច​ឲ្យ​​រ៉ូបូ​ត​​ចេះ​ ​គិត​​ពិចារណា​ ​និង​​ឆ្លើយឆ្លង​​ជាមួយ​មនុស្ស​បាន​​។

​ ​មួយ​​ទៀត​​បញ្ហា​​ខាង​​ភាសា​​ខ្មែរ​ ​គឺ​​ពិបាក​ក្នុង​​ការកំណត់​ ​ឲ្យ​រ៉ូបូ​ត​​ទទួល​​បាន​ ​ព័ត៌មាន​​ពី​​មនុស្ស​​ដែល​​និយាយ​​ភាសា​​ខ្មែរ​​បន្តិច​ ​ទាំង​​សំឡេង​ ​និង​​ការឆ្លើយឆ្លង​ ​តែ​បើ​​អង់គ្លេស​ ​អត់​​មាន​​បញ្ហា​​ទេ​​។​

លោកបានបន្ថែមថា យើង​​យក​ ​System​ ​របស់​ ​google​ ​ដែល​​ជា​សំឡេង​​ស្រី​​មក​ប្រើ​ ​តែ​​យើង​​បាន​​កែច្នៃ​​ឲ្យ​​ទៅ​​ជា​​សំឡេង​​ប្រុស​ ​ហើយ​ខ្ញុំ​​បង្កើត​​វា​​ដោយ​​ខ្លួនឯង​​”​​។​

%d bloggers like this: