ខ្លោចចិត្តណាស់! កូនឆ្កែកំព្រា អង្គុយសម្លឹងមើលសព្វម្តាយ​ដែល​រលេះរលួយ​អស់​ទៅហើយនោះ ទាំង​ក្តី​ងឿងឆ្ងល់​…

សម្លឹងមើល​រូបភព​ទាំងនោះ ពិតជា​ខ្លោចផ្សារ​ក្នុង​ចិត្ត​ណាស់ ព្រោះ​វា​ជា​សត្វ​ម្យ៉ាងទៀត​នៅ​តូច មិន​យល់ដឹងបាន​ថា​ម្តាយ​វា​បាន​ចាកចោល​វា ទុក​ឲ្យ​វា​នៅលើ​ពិភព​នេះ​បន្ត​ឯកោ​ម្នាក់ឯង ។​ កូន​ឆ្កែ​កំព្រា អង្គុយ​សម្លឹង​សព​ម្តាយ​ដែល​រលេះរលួយ​អស់​ទៅហើយនោះ ទាំង​ក្តី​ងឿងឆ្ងល់​… ។​

​ទោះ​ម្តាយ​ជះក្លិន​ដ៏​អា​សោធ​យ៉ាងណា ក៏​ជា​…​ម្តាយ​ដែរ ។ ក្លិន​ម៉ែចិញ្ចឹម​ខ្ញុំ​តាំងពី​តូច នៅ​ដក់​នឹង​ច្រមុះ​របស់ខ្ញុំ ។​​រូបថត​នេះ​ថត​បាន​នៅ​តំបន់​ទី​ប៊េ ប្រទេស​ចិន ។ អ្នក​ថតរូប​បាន​តាម​សង្កេតមើល​សកម្មភាពរ​បស់​កូន​ឆ្កែ​កំព្រា​មួយ​នេះ ។ គាត់​ឃើញ​វា​ពេល​ឃ្លាន វា​ដើររក​អាហារ​តាម​ទីកន្លែង​ជិតៗ​សាកសព​ម្តាយ​វា ហើយ​ម្តងម្កាល​វារ​ត់​បោល​យ៉ាង​លឿន មក​មើល​ម្តាយ​ក្រែងលោ​ម្តាយ​ភ្ញាក់​ពី​ដំណេក ។​

​ពេល​ហត់នឿយ វា​តែង​មក​ដេក​ក្បែរ​សព​ម្តាយ ទោះបីជា​ភ្លៀង ឬ ក្តៅ​យ៉ាងណាក៏ដោយ ។ ប៉ុន្តែ ក្រោយមក គាត់​រវល់​ពុំ​បានមក​មើល រហូត​ពេលទំនេរ ឆ្លៀត​មក​មើល ក៏​ឃើញ​បាត់​ទាំង​សព​ម្តាយ និង​កូន​ឆ្កែ ។​

​តាមរយៈ​ជីវិត​នៃ​កូន​ឆ្កែ​កំព្រា កំសត់​អស់​ម្តាយ​មើលថែ ក៏ដូចជា​មនោសញ្ចេតនា​របស់​វា​ចំពោះ​ម្តាយ អ្នក​ថតរូប​នេះ​សង្ឃឹមថា កូនៗ​ទាំងឡាយ​ពេ​ម្តាយ​នៅរស់ ត្រូវ​ប្រឹង​ធ្វើ​ឲ្យ​គាត់​សប្បាយ សុភមង្គល ។​ ​គ្មានអ្វី​ទេ ចំពោះ​ម្តាយ កូន​គឺជា​…​ជីវិត ។ រស់នៅ​ឲ្យ​ល្អ នោះ​ជា​រង្វាន់​មួយ​យ៉ាង​ធំ​ចំពោះ​គាត់​ហើយ ។​កុំ​ចាំ​ដល់ពេល​ស្លាប់​…! ៕

 

%d bloggers like this: