ចង់បានកូនកើតមកខ្ពស់ហើយស្អាតមិនពិបាកទេ !! ផ្លែឈើទាំង ៩មុខដែលជួយបំប៉នទារកក្នុងផ្ទៃឲ្យលូតលាស់បានល្អហើយស្អាត

វេជ្ជបណ្ឌិតនិយាយថា ស្ត្រីមានផ្ទៃពោះគួរញ៉ាំផ្លែឈើឱ្យបានច្រើនដើម្បីបានវីតាមីន និងសារធាតុខនិជគ្រប់គ្រាន់សម្រាប់ម្តាយ ហើយនឹងគភ៌។ បើសិនអ្នកមានផ្ទៃពោះ 8ខែហើយ អ្នកគួរយកចិត្តទុកដាក់ទទួលទានផ្លែឈើ ព្រោះវានឹងធ្វើឱ្យកូនកើតមកត្រូវគីឡូតាមស្តង់ដា ស្បែកស ថ្លោះ។


1.ផ្លែស្ត្របឺរី៖ ក្នុងអំឡុងត្រីមាសចុងក្រោយ ខួរក្បាលទារកឆាប់លូតលាស់លឿនបំផុត ដូចនេះម្តាយត្រូវការអាស៊ីតខ្លាញ់អូមេហ្គា-3s និងអាស៊ីតខ្លាញ់ផ្សេងទៀត។ រសជាតិផ្អែមជូររបស់ស្ត្របឺរីសម្បូរទៅដោយអូមេហ្គា-3s និងអូមេហ្គា-6s។ ពិសេស 3ខែចុងក្រោយ ទារកនឹងឡើងគីឡូបានលឿន មានសុខភាពល្អ ហើយអាចស៊ាំនឹងបរិយាកាសខាងក្រៅ។2.ក្រូចពោធិ៍សាត់៖ ពពួកក្រូចសម្បូរទៅដោយវីតាមីន C ដូចជា ក្រូចឃ្វិច ក្រូច ក្រូចថ្លុង ក្រូចឆ្មា…ជាជម្រើសដ៏ប្រសើរបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះក្នុង 3ខែចុងក្រោយ។ វីតាមីន C ជួយការពារពីការសម្រាលកូនមិនគ្រប់ខែ ស្រូបយកជាតិដែក និងជាតិកាល់ស្យូមបានល្អ និងជួយឱ្យទារកលូតលាស់រឹងមាំ។3.ល្ហុង៖ ល្ហុងទុំសម្បូរទៅដោយវីតាមីន A, C, កាល់ស្យូម ជាតិដែក…ផ្តល់សារធាតុចិញ្ចឹមចាំបាច់ដល់គភ៌។4.ចេក៖​ ចេកមិនត្រឹមតែជួយការពារពីជំងឺទល់លាមកប៉ុណ្ណោះទេ តែក៏មានផ្ទុកប៉ូតាស្យូម ជួយរក្សាស្ថេរភាពសម្ពាធឈាម ផ្តល់សារធាតុចិញ្ចឹម និងអុកស៊ីសែនគ្រប់គ្រាន់ដល់គភ៌ក្នុងពេល 3ខែចុងក្រោយ។5.ផ្លែប័រ៖ វាផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា-3 ច្រើនដែលជួយឱ្យកូនកើតមកឆ្លាត អាចស្រូបយកសារធាតុចិញ្ចឹមបានល្អ ផ្តល់ថាមពលដល់ការលូតលាស់របស់គភ៌ក្នុងខែចុងក្រោយ។ ញ៉ាំប័រមិនធ្វើឱ្យស្ត្រីទល់លាមក ធាត់ កើតជំងឺទឹកនោមផ្អែម ខ្លាញ់ក្នុងឈាមឡើយ។6. ម្នាស់៖ ស្ត្រីមិនហ៊ានប៉ះពាល់ម្នាស់ទេ ព្រោះខ្លាចធ្វើឱ្យកន្ត្រាក់ស្បូន រលូតកូន។ វេជ្ជបណ្ឌិតនិយាយថា ម្នាស់សម្បូរទៅដោយវីតាមីនច្រើន។ ទទួលទានវាតិចៗនៅពេលជិតសម្រាល វានឹងផ្តល់សារធាតុចិញ្ចឹមដល់រាងកាយ ជួយឱ្យកូនឆាប់កើត។7.ដូង៖ ទឹកដូងសម្បូរទៅដោយសារធាតុខនិជជួយដល់ការលូតលាស់របស់គភ៌ ប្រឆាំងនឹងជំងឺ។ ប៉ុន្តែត្រូវចាំថា បង់អំបិលបន្តិចចូលលាយទឹកដូងផង។8. ផ្លែស្រកានាគ៖ វាជួយរក្សាកម្តៅក្នុងខ្លួន ការពារ និងព្យាបាលពីជំងឺគ្រុនក្តៅ។9.ផ្លែខីវី៖ ផ្លែខីវីនេះមានផ្ទុកវីតាមីនទប់ទល់នឹងភាពចាស់ កាត់បន្ថយពីជំងឺហឺត និងត្រអក៕

%d bloggers like this: